Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើប​ជំនួស! ដូច​ការសន្យា អភិបាលខេត្ត​កំពង់ស្ពឺ ជូន​ម៉ូតូ១គ្រឿង​ដល់​បេក្ខជន​ប្រឡងជាប់​និទ្ទេស A ដើម្បី​លើកទឹកចិត្ត!

ជាការពិតណាស់ បើទោះស្ថិតក្នុងដំណាក់កាលដ៏លំបាក នៃការរីករាលដាលជំងឺ Covid-19 យ៉ាងណាក៏ដោយ ក៏កូនសិស្សទាំងប្រុសទាំងស្រី នៅតែខិតខំប្រឹងប្រែងរៀនសូត្រ រហូតប្រឡងជាប់ទទួលបាននិទ្ទេស A ជាច្រើននាក់ គួរឲ្យកោតសរសើរជាខ្លាំង។ ហើយយើងក៏សង្ឃឹមថា ទំពាំងជំនាន់ក្រោយនេះ នឹងមានចំណេះវិជ្ជាច្បាស់លាស់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស លេីកស្ទួយកិត្តិយសខ្លួនឯង មុខមាត់គ្រួសារ សហគមន៍ និងសង្គមជាតិយេីងទាំងមូលផងដែរ។

ពិតណាស់ ដូចដែលបានសន្យាមុនពេលប្រឡង លោកភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង បានធ្វើឲ្យកូនសិស្សដែលប្រឡងជាប់និទ្ទេស A សប្បាយ រំភើបចិត្តយ៉ាងខ្លាំង ខណៈថ្មីៗនេះ លោកបានប្រកាសផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់ពួកគេម៉ូតូម្នាក់១គ្រឿង ថ្មីសន្លាងតែម្តង។

នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោកអភិបាល បានបង្ហោះឲ្យដឹងថា៖ ជម្រាបសួរក្មួយៗបេក្ខជនដែលទទួលបាននិទ្ទេស A របស់ខេត្តកំពង់ស្ពឺទាំងអស់ ជាទីនឹករលឹក! កាលថ្ងៃដែលក្មួយៗប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ២៧ ធ្នូ ២០២១ ពូបានប្រកាសជាឧឡារិកថា បើក្មួយណាប្រឡងបាននិទ្ទេស A ពូនឹងផ្តល់ជូននូវម៉ូតូ Zoomer X មួយគ្រឿង សម្រាប់ជាការលើកទឹកចិត្ត។

បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) ដោយចំនួនមិនគ្រប់ ៣៣ គ្រឿង ដូច្នេះពូគិតថាកុំឱ្យខុសគ្នា ពូក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូនក្មួយៗវិញ សូមក្មួយៗ មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា។ សូមអរគុណ!។

ក្រោយពីបានឃើញបែបនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តរបស់លោក។ ក្នុងនោះ អ្នកខ្លះបានមានមតិលើកឡើងថា «ការលើកទឹកចិត្ត ជាកត្តាសំខាន់បំផុត សូមគោរព សរសើរដល់ ឯកឧត្តម នូវទឹកចិត្តដ៍ប្រសើរថ្លៃថ្លារបស់ឯកឧត្តម ខ្ញុំសូមអបអរសាទរ និងចូលរួមត្រេកអរ ជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេសA ក្នុងខេត្តកំពង់ស្ពឺ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×