Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​បាន​ច្បាស់ Full ទម្លាយ! អ្នកស្រី សុ​គន្ធា​រី ចេញមុខ​បកអាក្រា.ត​ទង្វើ​រកស៊ី​បោ.កប្រាស់​របស់​នាង​ចៅ​ម៉ែ ទម្លា.យ​ខ្ទេច​គ្មាន​សល់​ប៉ុន​ចុង​ក្រចក…

ប៉ុន្មានថ្ងៃនេះ រឿងរ៉ាវក្រុមហ៊ុននាងចៅម៉ែ ឬ យាយព្រាយ៣១ ឃើញថាបានចាប់ផ្តើមផ្ទុះឡើងសារជាថ្មីទៀតហើយ បន្ទាប់ពីកូនចៅអ្នករកស៊ីសាខាខេត្តបៃលិនចំនួន៣នាក់ បានចេញមកទម្លាយពីទង្វើរកស៊ីបោកប្រាស់ទំនុកចិត្ត មិនទទួលខុសត្រូវ ពោលគឺបានលុយរាប់ម៉ឺនដុល្លាររួច គ្រលាស់ដៃភឹង ពីសំណាក់នាងចៅម៉ែ។

ពិតណាស់ បន្ទាប់ពីអ្នកស្រី ឌុំ ធារ៉ាក់ បានចេញមុខធ្វើការ Live វីដេអូ និយាយទាក់ទងរឿងដកសិទ្ធិគាត់ដូចស្ពៃរួច ដោយឡែកនៅយប់មិញនេះ (ថ្ងៃទី១៨ មករា ២០២២) ចូលដល់វគ្គអ្នកស្រី វុន​ច័ន្ទសុគន្ធនារី​វិញម្តង គឺបានចេញមកពុំត្រឹមតែព្រលះខ្លាំងៗទេ គឺថែមទម្លាយខ្ទេចខ្ទីគ្មានសល់រឿងនាងចៅម៉ែ យាយព្រាយ៣១ រកស៊ីបោកប្រាស់សាខាៗសព្វគ្រប់បែបយ៉ាងអស់។

ក្នុងនោះ អ្នកស្រី សុគន្ធារី រៀបរាប់ពីដំណើរដើមទងថា គាត់បានចាប់ផ្តើមចូលរកស៊ីជាមួយក្រុមហ៊ុននាងចៅម៉ែ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ដោយចូលដំបូង ត្រូវបង់លុយមេរៀន (ហ្វ្រ៊ីយន្ត១គូ ប្រេន១)​ តម្លៃ ១០០០ ដុល្លារ និងចូលត្រឹមលំដាប់ VIP បង់ ៥០០០ ដុល្លារ និងបន្ទាប់មក ដោយគិតថាក្រុមហ៊ុនរកស៊ីសុច្ចរិត អ្នកស្រីមិនបានគិតគូរវែងឆ្ងាយ ដោយស្រវ៉ាចាប់យកតំណែង Supper សាខាខេត្ត ក្នុងតម្លៃ ៣ ម៉ឺនដុល្លារ តែម្តង។

តែទោះយ៉ាងណា បន្ទាប់ ៣-៤-៥ ខែ​មក អ្នកស្រីក៏ចាប់ផ្តើមកត់សំគាល់ហាក់ដូចជាមិនសូវស្រួល បន្ទាប់តែងតែមានបញ្ហាជាមួយក្រុមហ៊ុនជារឿយៗ។ ដូចការគិតមែន អ្នកស្រីពិតជាមានស្រឡាំងកាំងតែម្តង ខណៈទើបតែចេញមុខធ្វើការ Live ប្រូម៉ូតក្រុមហ៊ុនល្អចេះចុះ ព្រោះជឿទុកចិត្តលើម្ចាស់ក្រុមហ៊ុន ស្រាប់តែនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស ហាមឃាត់តំណាងចែកចាយរបស់ក្រុមហ៊ុនវិមានរចនា ចៅម៉ែ ជាច្រើននាក់ ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួង ព្រោះក្រុមហ៊ុននេះមិនទាន់បង់ពន្ធ។ ក្រោយពេលដឹងថា​ក្រុមហ៊ុនអត់បង់ពន្ធ ធ្វើឲ្យអ្នកស្រីស្រង៉ាកចិត្តខ្លាំងតែម្តង ព្រោះតែងចេញមុខ Live និយាយលើកតម្លើងកាន់ជើងក្រុមហ៊ុនរហូត។

ត្រង់ចំណុចនេះ អ្នកស្រី សុគន្ធារី​ ចង់សួរទៅកាន់ប្រធានក្រុមហ៊ុនវិមានរចនាប្រចាំប្រទេសកម្ពុជា គឺអ្នកស្រី សៀង សុភក្តិ ថា ហេតុអ្វីបានខំស្រែកឡែតៗកុហកបោកប្រាស់ចង់បានលុយគេខ្លាំងម្ល៉េះ សុទ្ធតែថាក្រុមហ៊ុនបង់ពន្ធរួច។ ប៉ុន្តែ ដល់ពេលក្រសួងប្រកាសយ៉ាងចំហរបែបនេះ បែរជាអ្នកស្រី សៀង សុភក្តិ បានត្រឹមប្រើភាសាមួយម៉ាត់នេះដោះសារជាមួយកូនក្រុមជាសាខាៗក្នុងពេលប្រជុំថា បញ្ហានេះទុកឲ្យខ្លួនជាអ្នកដោះស្រាយ។

អ្នកស្រី​ សុគន្ធារី ក៏បានប្រាប់បន្តថា ដោយសារតែអ្នកស្រីតែងឆ្ងល់ និងក៏ដូចចេញប្រតិកម្ម​ពីភាពមិនប្រក្រតីរបស់ក្រុមហ៊ុន ជាហេតុរហូតដល់ថ្ងៃទី២៦​ ខែធ្នូ ឆ្នាំ២០២១ ស្រាប់តែនាងចៅម៉ែ ប្រកាសដកសិទ្ធិអ្នកស្រីលែងជាសាខារបស់ក្រុមហ៊ុនវិមានរចនា ទៀតឡើយ។

តាមរយៈការដកសិទ្ធិនេះ ក្នុងនោះ ចៅម៉ែ ដែលមានឈ្មោះពិត រចនា រ៉ាវី​កំពុងសោយសុខនៅប្រទេសថៃ បានចោទប្រាប់សាខាៗដទៃថា អ្នកស្រីមួយថ្ងៃៗគ្មានធ្វើការងារអ្វីនោះទេ គឺបើកភ្នែកឡើង ដឹងតែដើរចាក់រុកគេហើយ។ តាមរយៈសម្តីនេះ អ្នកស្រី សុគន្ធ ធារី ទទួលស្គាល់វាជាការពិតមែន ព្រោះអ្នកស្រីមិនចេះរកស៊ីបោកប្រាស់គេ និយាយតែជាការពិតប៉ុណ្ណោះ។

ដោយឡែក ទាក់ទងធ្វើទីផ្សារបោកខ្មែរតគ្នាមួយប្រទេស នាងចៅម៉ែ បាននិយាយបែបនេះថា បើនៅក្នុងដៃសាខាមានអុីវ៉ាន់ រោងចក្រអត់មានផលិតឲ្យក្រុមហ៊ុន នោះក្រុមហ៊ុនក៏អត់មានអុីវ៉ាន់ទម្លាក់ឲ្យសាខាលក់ដែរ សាខាណានៅសល់ត្រូវតែជួយលក់គ្នា តែទីបំផុត ចៅម៉ែ ធ្វើទីផ្សារបោកប្រាស់ ដើម្បីសម្លាប់សាខាទាំងអស់ យកលុយគេហើយ ស្រាប់តែធ្វើទីផ្សារលក់សព្វគ្រប់បែបយ៉ាង ឲ្យសាខាទិញ យកមកហ្វ្រ៊ីអតិថិជនលក់បន្ត។ និយាយរួមទៅ ចៅម៉ែ ធ្វើទីផ្សារបោកប្រាស់សព្វគ្រប់បែបយ៉ាង ក្នុងនោះ ចូល VIP បង់លុយ ៥០០០ ដុល្លារ​ទិញមេរៀន ១០០០​ ដុល្លារ ចង់បានតំណែង Supper ត្រូវបង់លុយ ៣ ម៉ឺនដុល្លារ។

អ្នកស្រីក៏បានទម្លាយទាំងហួសចិត្តថា ចៅម៉ែ បង្រៀនពួកគាត់ឲ្យចេះបោកប្រាស់ក្នុងវិធីបែបនេះថា ប្រាប់គេទៅបង ឡេលាបនេះទៅមានរាសី អាហ្នឹងវាបញ្ចុះអាគម រីឯបន្តោងខ្សែកវេសុវណ្ណ ស្អីគេនេះវិញ ពាក់ទៅគឺស័ក្តិសិទ្ធណាស់ ឲ្យប្តីដាក់តាមឡាន បើមានគ្រោះថ្នាក់ គឺឡានបុកខ្ទេច តែមនុស្សអត់អី…»។ អ្នកស្រីបន្តថា ចៅម៉ែ បង្ខំឲ្យសាខាទិញបន្តោងខ្សែកនេះ ក្នុងតម្លៃរហូត ៦០០ ដុល្លារ ខណៈបន្តោងជ័រប្រភេទនេះលក់តាមផ្សារតម្លៃប៉ុន្មានរៀលប៉ុណ្ណោះ។

អ្នកស្រីនៅបានទម្លាយទៀតថា នាងចៅម៉ែ យាយព្រាយ៣១ រូបនេះ បានប្រកាសហាមអ្នកដែលចង់រកស៊ីជាមួយ មិនឲ្យខ្ចីលុយធនាគារឡើយ ប៉ុន្តែ ផ្ទុយទៅវិញ បែរជាបញ្ចុះបញ្ចូលឲ្យខ្ចីពីធនាគារខ្លួនទៅវិញ ឲ្យតែមានឆន្ទៈចង់រកស៊ី នេះពិតជាកំពូលល្បិចមែន។

ជាមួយគ្នានេះ អ្នកស្រី សុគន្ធារី ក៏សូមផ្តាំទៅថា ទាំងនាងចៅម៉ែ និងអ្នកស្រី សៀង សុភក្តិ គឺមិនឲ្យអ្នកណាម្នាក់រួចខ្លួនបានឡើយ បើមិនចូលខ្លួនដោះស្រាយជាមួយគាត់ និងក៏ដូចសាខាដទៃទៀត ដែលជាជនរងគ្រោះ ដោយសារអ្នកទាំងពីរ បានធ្វើបាបដកសិទ្ធិពួកគាត់ចេញពីក្រុមហ៊ុន ដោយគ្មានហេតុផលបែបនេះ ទាំងដែលបានយកលុយពីពួកគាត់ម្នាក់ៗអស់រាប់ម៉ឺនដុល្លារ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×