Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! គូ​ដណ្តឹង​មិន​ឲ្យ​ទៅញ៉ាំ​ការ​ជាមួយ ខឹង​ចិត្ត​រត់​រ​ក​ស្ពាន​ជ្រោយ​ចង្វា​រ តែចុងក្រោយបានត្រឹម…

រឿងនារីក្មេងស្រស់ៗស្អាត ឡើងមកកាន់ស្ពានជ្រោយចង្វារ​ដែលជាទីកន្លែងសម្រាប់លោតទឹកសម្លាប់ខ្លួន ឃើញថាបានកំពុងក្លាយរឿងល្បីខ្លាំងណាស់ ក្នុងមួយរយៈពេលកន្លងទៅនេះ។ ប៉ុន្តែ ទន្ទឹមនឹងនោះ គេក៏បានលើកឡើងទាំងហួសចិត្តថា តាមពិតទៅ ក្រុមនារីទាំងនោះ ឡើងមកស្ពានជ្រោយចង្វារ គឺគ្រាន់តែចង់គំរាមគូស្នេហ៍ និងស៊ីជោរចង់ឲ្យប្រជាពលរដ្ឋអ្នកដំណើរ និងក្រុមអ្នកសារព័ត៌មានលួងចិត្តប៉ុណ្ណោះ។

ដោយឡែក កាលពីយប់មិញនេះ (ថ្ងៃទី១៨​ មករា ២០២២) មានរឿងថ្មីភ្ញាក់ផ្អើលទៀតហើយ ដោយនារីរូបស្រស់សាច់សខ្ចីម្នាក់ ព្រោះតែគូដណ្ដឹងមិនឱ្យទៅញ៉ាំការជាមួយ ក៏កើតមានរឿងឈ្លោះគ្នា ហើយខឹងចិត្តខ្លាំង ប្រឹងឡើងមកលើស្ពានជ្រោយចង្វារ ចង់លោតទឹក។ ប៉ុន្តែ ដោយឃើញបែបនេះ ក៏មានបងប្អូនអ្នកដំណើរឆ្លងកាត់ ឈប់សួរនាំ និងរាយការណ៍ទៅសមត្ថកិច្ច និងក្រុមអ្នកកាសែតប្រចាំការនៅចុងស្ពាន ឡើងមកពន្យល់ណែនាំ កុំឲ្យមកធ្វើបែបនេះ ព្រោះស្តាយរូបសម្រស់ កុំគិតខ្ចីគ្រាន់តែដោយសាររឿងអុីចឹងសោះ និងបន្ទាប់មក សមត្ថកិច្ចក៏បាននាំទៅប៉ុស្តិ៍ ដើម្បីទាក់ទងសាច់ញាតិ មកយកត្រឡប់ទៅផ្ទះវិញផងដែរ។

ក្រោយពីបានឃើញស្អប់ខ្លាំងពេក អ្នកលេងបណ្តាញសង្គម បាននាំគ្នាដាក់ឲ្យបែបៗនេះថា៖ «រត់ចូលឡានងាប់លឿនណាស់ មិចវាមិនទៅ!? ចាំបាច់លោតទឹកធ្វើអី?​, ចង់ល្បីច្រើនជាងចង់ងាប់, វាមិនចង់ងាប់ទេ គ្រាន់តែចង់គំរាមគូដណ្តឹង និងចង់ល្បីប៉ុណ្ណោះ យ៉ាប់មែនមីតាណើបហ្នឹង, ផ្ដាំមួយទៀតលោតទឹកពាក់ម៉ាស់ផង ប្រយ័ត្នអូមីក្រុងណាអូន, កុំអោយមានក្រុមអ្នកចាំជួយ គួរបង្កើតក្រុមចាំធាក់ទំលាក់វិញ បែបស្ងាត់អ្នកចង់លោតមើលទៅ,…»។

រីឯអ្នកខ្លះទៀត ក៏បានលើកឡើងចំៗថា៖ «រឿងលោតទឹកហ្នឹងដូចជាល្បីយូរថ្ងៃហើយ ឃើញមកលោតជាហូរហែ តែគ្មានឃើញអូនប្រកាច់ណាលោតទេ ឃើញតែមកឈរឱ្យគេលួង មានឃើញអូនប្រកាច់ណាហ៊ានលោតផងហ្នឹង សាកធាក់ទម្លាក់មើល បើមិនស្រែកយំទេភ្នាល់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×