ភ្នំពេញ ៖ កាន់តែ ធ្លាយរឿងច្បាស់ឡើងមួយថ្មីទៀតហើយ ព្រោះកន្លងមកគេដឹងត្រឹមសើៗ ប៉ុណ្ណោះ រវាង ម៉ាដូណា តារាកំប្លែង និង សូដា នីតា សុទ្ឋតែផុងខ្លួន ដោយការចាញ់បោកគេ អស់ប្រាក់រាប់ម៉ឺនដុល្លារ។ អ្នកទាំង២ សុទ្ឋតែបានបង្ហាញនូវអារម្មណ៍ឈឺចាប់ ខណៈកូនតុងទីនខ្លះ មិនទទួលខុសត្រូវអ្វីសោះឡើយ គរលុយ ហើយមេកើយជាអ្នកទទួលខុសត្រូវ លាងកិត្តិយស រាល់ថ្ងៃ។

តារាធ្លាប់តែបង្ហាញស្នាមញញឹម អោយគេសប្បាយ បែរជានៅពីក្រោយខ្នង មានភាពចុកចាប់រុំព័ទ្ឋ ដោយរឿងលុយរាល់ថ្ងៃ បានទ្រហ៊ោយំយ៉ាងខ្លាំងលាន់ឮ ពេញបន្ទប់ដោយ និយាយថា ខ្លួនត្រូវទទួលខុសត្រូវ នូវប្រាក់មិនតិចម៉ឺនដុល្លារឡើយ ក្នុងនាមជាមេតុងទីន។ ក្នុងការតាមសងទៅគេវិញ ហោចណាស់១ថ្ងៃ ដើរសងគេអោយបានចាប់ពី១ម៉ឺនដុល្លារឡើងទៅ។ ផ្លូវចិត្តកាន់តែប៉ះពាល់យ៉ាងខ្លាំងស្ទើរ តែពិបាកទទួលយកបាន។ សរុបលុយ៥២ម៉ឺនដុល្លារ ដែលក្នុងតុងទីន ហើយមានកូនតុងទីនប្រមាណជាង១០នាក់ ធ្វើអោយខូចឈ្មោះមិនទទួលខុសត្រូវ។ លោកសងគេ មិនត្រឹមតែដើមនោះទេ គិតចូលទាំងការ ក្នុងពេលដេញឲ្យ អ្នកនៅរស់ទៀត។មុនៗ លោកទ្រាំបាន ប៉ុន្តែទើបតែ ប៉ុន្មានថ្ងៃមុនលោក ចង់រោគចិត្ត រត់ទៅកំពង់សោមសម្ងំ បំបាត់ទុក ដោយសារខ្លួនត្រូវលើកដៃសំពះ អង្វរគេ ពន្យាពេលដោះស្រាយ។

ម៉ាដូណា លើកបន្តទៀតថា ខ្លួនបានព្យាយាមដោះ ស្រាយជាប្រចាំ លក់ឡាន លក់ខុនដូ ដីនៅខេត្ត យកមកដោះស្រាយ បាន២០ម៉ឺនដុល្លារ។ លោកនៅតែបន្តចិញ្ចឹមចិត្តតស៊ូ ដោះស្រាយតាមចិត្ត មិនចង់លក់ឈ្មោះ ហើយបន់អស់ហើយ កុំឲ្យស្ថានការមេរោគកូវីដ១៩នេះ មកយាយីទៀត ដើម្បីលោក មានការងារធ្វើរកប្រាក់មកលាងបញ្ជីខ្មៅនេះ ឲ្យអស់។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ លើអ្នកនាងសូដា នីតា ក៏បានបង្ហោះសារថា « ទោះបងប្អូនខ្ញុំ អស់លុយជិត60ម៉ឺន$$$$$ ក៏ពួកយើងនៅតែ ធ្វើបុណ្យតិចតួច សន្សំកុសល ចែករំលែក បងប្អូនក្រអត់លំបាកបានខ្លះដែរ ។ ជឿថា អំពើល្អពិមិនសាបសូន្យ។ ទឹកចិត្តល្អជួបអ្នកសណ្តោះ ចិត្តមេត្តាធម៌នឹងជួបព្រះ ។ ពួកយើងជួបបញ្ហាគេបោកប្រាស់ តែពួកយើងនៅតែដើរទៅមុខ ។ ប្រឹងដោះស្រាយបញ្ហាដោយកិត្តិយស ហើយនឹងស្រាយរាល់បញ្ហាគ្រប់ទាំងអស់ ស៊ូៗប្អូនស្រី Vi Ya »។

យ៉ាងណាមិញ សូដា នីតា ខំប្រកាន់ជំហរ មិនចុះចាញ់ជាដាច់ខាត។ នាងបានព្យាយាម ស្រវ៉ា គ្រប់មធ្យោបាយការងារ ឲ្យតែមានចំណូល។ បើទោះជាពេលខ្លះនាង ឈឺស្កាត់អស់កម្លាំងក៏រមែង ខំដើរច្រៀងសម្តែង ព្រោះយកប្រាក់មកដោះស្រាយ។ តាមប្រភពខ្លះ លើកឡើងថា នីតា ក៏ ផុងខ្លួន ក្នុងបញ្ហាតុងទីន នេះផងដែរ។ នេះជាបទពិសោធន៍មួយ មានតែពឹងលើសំណាងប៉ុណ្ណោះ ។ បើប៉ះមេល្អកូនល្អជារឿងប្រពៃ ហើយជារឿយៗ តុងទីននេះ ឧស្សាហ៍ជួបបញ្ហាណាស់ ។ មានលុយសន្សំជាប់ខ្លួនជារឿងកក់ក្តៅបំផុត។
អ្នកនាង សូដា នីតា បានតស៊ូលើវិស័យសិល្បៈ មិនតិចឆ្នាំនោះទេ។ មួយជីវិតលើសិល្បៈ អ្នកនាងជួយចិញ្ចឹមសាច់ញាតិបងប្អូនច្រើនគ្នា។ អ្នកនាងជាបង្គោលគ្រួសារ ដ៏សំខាន់ម្នាក់ ដែលដោះស្រាយគ្រប់ស្ថានភាព។ នេះជាវីរភាពមួយរបស់ ស្ត្រីដ៍រឹងបុឹងម្នាក់ ដើម្បីអ្នកនៅជុំវិញខ្លួន។ អ្នកនាងធូរចិត្តបន្តិចក្រោយការងារ មានមកវិញបណ្តើរៗ គ្រាន់ជាផ្នែកមួយចំណាយភាពចាំបាច់៕ រក្សាសិទ្ធិដោយ ៖ ឧត្តម










