ប្រិយមិត្ត និងមហាជនទូទៅ បានស្គាល់រួចហើយ តារាសម្តែងលោក ស៊ុក សុភា ដែលល្បីឈ្មោះខ្លាំង តាមរយៈសម្តែងជាតួអង្គនេនទុំ ក្នុងរឿង «ទុំទាវ»។ តែទោះយ៉ាងណា អតីតតារាសម្តែងប្រុសរូបនេះ គឺបានឃ្លាតចាកឆ្ងាយពីពិភពសិល្បៈច្រើនឆ្នាំហើយ ក្រោយរៀបការផ្លាស់ទៅរស់នៅប្រទេសអូស្រ្តាលី ស្របពេលមានកូនប្រុសស្រី៣នាក់រួចហើយ។
ប៉ុន្តែ អ្វីដែលនឹកស្មានមិនដល់នោះ គឺខណៈគេតែងឃើញគ្រួសាររបស់លោក ស៊ុក សុភា បង្ហាញភាពផ្អែមល្ហែមនឹងគ្នាជារឿយៗសោះ ស្រាប់តែនៅសុខៗ ភរិយារបស់លោក អ្នកនាង ហ្សារីណា ប្រកាសក្តែងៗនៅលើបណ្តាញសង្គមបញ្ជាក់ពីការចែកផ្លូវគ្នា បង្កការភ្ញាក់ផ្អើលស្ទើរតែមិនគួរឲ្យជឿ។ ពិតណាស់ ទន្ទឹមនឹងផ្ទុះរឿងចែកផ្លូវគ្នានេះឡើងក្តៅគគុក ស្រាប់តែប៉ុន្មានខែក្រោយមក គេក៏បានឃើញតារាប្រុសរូបនេះ បានហោះមកស្រុកខ្មែរ ខណៈមហាជនក៏នៅមិនទាន់ដឹងច្បាស់ថាតើចំណងចំណងអាពាហ៍ពិពាហ៍ទទួលបានកូនប្រុសស្រីចំនួន៥នាក់របស់អ្នកទាំងពីរ អាចនឹងជានាគ្នាវិញដែរ ឬយ៉ាងណា។
ពិតណាស់ បន្ទាប់បានចាកចេញពីប្រទេសអូស្រ្តាលី អស់រយៈពេលជាង១ខែមក រហូតមកទល់ពេលនេះ លោក ស៊ុកសុភា នៅតែកំពុងមានវត្តមាននៅស្រុកខ្មែរនៅឡើយ និងក៏កំពុងធ្វើដំណើរលំហែកាយនៅតាមទីកន្លែងកម្សាន្តផ្សេងៗផងដែរ។
ជាក់ស្តែង នៅកាលពីព្រឹកម្សិលមិញនេះ (ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២) លោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកស្អាតៗ ជាពិសេសជាមួយកូនស្រីសំណព្វចិត្តរបស់លោកមានឈ្មោះថា Ellie ដែលមានរូបសម្រស់ស្រស់ស្អាត និងរូបរាងខ្ពស់សឹងប៉ុនលោកប៉ាទៅហើយ។ ក្នុងនោះ លោក សុ៊ក សុភា ក៏បានភ្ជាប់ Caption មួយឃ្លាយ៉ាងខ្លីថា៖ «Good morning from ខេត្តមណ្ឌលគិរី ពីរនាក់កូនស្រីបានហើយ នណានៅចាំ Ellie ខ្លះ?»។ ហើយនៅពេលហ្វេនៗសួរថា កូនស្រីបង្កើតបងមែន លោកបានឆ្លើយតបថា កាលនាងនៅតូច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



















