ឆ្នាំជូត ៖ ការងារ ថ្ងៃនេះល្អប្រសើរ នាំមកនូវប្រភពចំណូលស្ថិរភាព ។ លុយកាក់ មានចំណូលបន្ថែមច្រើន តែក៏មានល្អត្រូវចំណាយច្រើនដែរ ។ មនោសញ្ចេតនា គួរមានពេលឲ្យបានច្រើនជាងនេះទៀតសម្រាប់គូស្នេហ៍ ៕
ឆ្នាំឆ្លូវ ៖ ការងារ មិនល្អ ជួបសម្ពាធច្រើន ។ លុយកាក់ គួរប្រយ័ត្នប្រយែងពេលបញ្ចេញប្រាក់វិនិយោគទុន ។ មនោសញ្ចេតនា ត្រូវបង្ការមានជនទី៣ ចង់បំផ្លាញមនោសញ្ចេតរបស់អ្នក៕
ឆ្នាំខាល ៖ ការងារ រីកចម្រើន ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់។ លុយកាក់ ជាថ្ងៃអំណោយផលល្អសម្រាប់ការធ្វើជំនួញ ជួញដូរ។ មនោសញ្ចេតនា គួរចេះថែរក្សានូវអ្វីដែលមានសព្វថ្ងៃនេះ ៕
ឆ្នាំថោះ ៖ ការងារ ត្រូវចេះពិភាក្សា ផ្លាស់ប្តូរយោបល់ជាមួយអ្នករួមការងារ ដើម្បីសម្រេចឲ្យបានល្អការងារ ។ លុយកាក់ មានឱកាសរកប្រាក់ចំណូលបានច្រើន ។ មនោសញ្ចេតនា ងាយកើតមានការឈ្លោះប្រកែកគ្នា ៕
ឆ្នាំរោង ៖ ការងារ ស្ថិរភាពគួរព្យាយាមធ្វើការងារឲ្យបានល្អបន្តទៀត។ លុយកាក់ ប្រយ័ត្នទុកដាក់លុយកាក់ឲ្យបានល្អ បង្ការត្រូវចោរលួច ។ មនោសញ្ចេតនា ល្អប្រសើរ មានរឿងអ្វីត្រូវនិយាយគ្នាដោយត្រង់ៗកុំលាក់ទុកក្នុងចិត្ត ៕
ឆ្នាំម្សាញ់ ៖ ការងារ ត្រូវប្រមូលផ្តុំធ្វើការងាររបស់ខ្លួន កុំលូកលាន់ក្នុងកិច្ចការអ្នកដទៃ ។ លុយកាក់ ៖ ចំណូលនឹងនរ តែចំណាយក៏ត្រូវចេះសន្សំសំចៃ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត៕
ឆ្នាំមមី ៖ ការងារ មានបញ្ហាប្រឈមជាច្រើននៅផ្នែកខាងមុខ ត្រូវនឹងនរដោះស្រាយ ។ លុយកាក់ គួរសិក្សាស្វែងយល់ឲ្យល្អិតល្អន់ មុនសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ។ មនោសញ្ចេតនា ងាយកើតមានការខ្វែងកំនិតគ្នាជាមួយគូស្នេហ៍ ៕
ឆ្នាំមមែ ៖ ការងារ ធ្វើអ្វីមិនត្រូវប្រញាប់ប្រញាល់ ប្រយ័ត្នកើតមានកំហុសក្នុងការងារ ។ លុយកាក់ មានខុសត្រូវចំណាយជាច្រើន ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា គួរចេះស្តាប់យោបល់គ្នាទៅវិញទៅមក ទើបមនោសញ្ចេតនា នៅគង់វង្សល្អប្រពៃ៕
ឆ្នាំវក ៖ ការងារ មិនត្រូវប្រឹងធ្វើការហួសកម្លាំងគួរគិតគូរពីសុខភាពខ្លះផង ។ លុយកាក់ ថ្ងៃនេះអ្នកសប្បាយចិត្តដោយសារទិញបានរបស់ល្អក្នុងតម្លៃថោក ។ មនោញ្ចេតនា មានឱកាសបានបង្ហាញមនោសញ្ចេតនាចំពោះមនុស្សដែលខ្លួនស្រឡាញ់ ៕
ឆ្នាំរកា ៖ ការងារ មិនល្អ គ្រប់យ៉ាងមិនបានសម្រេចដូចបំណង ។ លុយកាក់ ត្រូវចំណាយច្រើន ប្រយ័ត្នមានបាត់របស់លុយកាក់ ។ មនោសញ្ចេតងាយកើតមានទំនាស់ ការឈ្លោះប្រកែកគ្នា ៕
ឆ្នាំចរ ៖ ការងារ គួររៀនសូត្របន្ថែមបទពិសោធន៍ពីអ្នករួមការងារ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលតិចតួច ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែមនឹងគ្នា ៕
ឆ្នាំកុរ ការងារ គួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ ដែលអាចជួយឲ្យបុព្វហេតុរបស់អ្នកកាន់តែរីកចម្រើន ។ លុយកាក់ គ្រប់គ្រងលុយកាក់ឲ្យបានល្អ បញ្ចៀសត្រូវខ្វះខាតនៅថ្ងៃខាងមុខ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ៕