Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូប​នៅ​ក្រៅ​ស្អាត​ម្ល៉េះ​ទេ! ស្ងាត់​ៗ អុី​អុី ហោះ​មកដល់​ខ្មែ​រ ឃើញ​ហ្វេ​នៗ​ចាំ​ទទួល​ច្រើន​ពេក រំភើប​ឡើង​ស្រក់​ទឹកភ្នែក រួច​ប្រាប់​បំណង​មក​ខ្មែរ​គឺ​ចង់…

spot_img

ប្រិយមិត្តមួយចំនួនធំ ជាពិសេសមិត្តយុវវ័យ ប្រាកដណាស់បានស្គាល់រួចហើយ តារាហ្វេសប៊ុកកូនកាត់កូរ៉េឈ្មោះថា អុីអុី ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ មិនចាញ់តារាៗនោះទេ។

ពិតណាស់ អុីអុី បានល្បីឈ្មោះខ្លាំងនៅលើបណ្តាញសង្គម ក្នុងរយៈពេលប្រមាណ ៥ ឆ្នាំ មកនេះ គឺតាមរយៈនាងចាប់ផ្តើមលេងហ្វេសប៊ុកជាមួយម្តាយរបស់នាងជាស្រ្តីជនជាតិខ្មែរ ធ្វើឲ្យអ្នកទស្សនាចូលចិត្តតាមដានយ៉ាងខ្លាំង ព្រោះតែ អុីអុី និយាយប៉ៃឡាំៗមួយៗ និងចូលចិត្តង៉ក់ងរំអ៊ួយជាមួយម្តាយ ជាដើម និងពិសេសទៀតនោះ គឺឆ្លើយតបទៅកាន់អ្នកត្រូល React ពីជុំវិញសកម្មភាពពីការនិយាយលេងសើចរបស់នាង។

តែដោយឡែក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ អុីអុី បានធ្វើឲ្យហ្វេនៗពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ព្រោះស្ងាត់ៗ ស្រាប់តែនាងបានហោះមកដល់ប្រទេសកម្ពុជាជាលើកដំបូង ហើយបើនិយាយពីរូបសម្រស់ខាងក្រៅវិញ គឺស្អាតខ្លាំងណាស់។

ខណៈមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញ ដោយឃើញអ្នកគាំទ្រនៅចាំទទួលស្វាគមន៍ច្រើនពេក ធ្វើឲ្យ អុីអុី សប្បាយរំភើបរំជួលចិត្ត រហូតឡើងស្រក់ទឹកភ្នែកតែម្តង។ ហើយក្នុងនោះ អុីអុី ក៏បានផ្តល់កិច្ចសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងទឹកមុខយ៉ាងស្រស់ស្រាយថា “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ឃើញបងៗមកចាំទទួលខ្ញុំ…!”។

ជាមួួយគ្នានោះផងដែរ នៅពេលសួរទាក់ទងប្រឡង K-pop នៅក្នុងប្រទេសកូរ៉េ អុីអុី បានប្រាប់ថា នាងមានសង្ឃឹមជាប់ ៨០%។ ដោយឡែក ទាក់ទងដំណើរកម្សាន្តវិញ អុីអុី ក៏បានបង្ហើបប្រាប់ថា នាងមានបំណងដើរលេងច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា ដូចជា សមុទ្រកំពង់សោម ទឹកជ្រោះ និងជាពិសេស គឺទៅលេងប្រាសាទអង្គរវត្តតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×