Thursday, June 8, 2023

ចង់ដឹងលោកហ្វៃ សំអាង ចេញវាចា បែបណាខ្លះ ក្រោយចូលខ្លួនផលិតភាពយន្តចម្រៀង «ជីវិតក្មេងវត្ត»

spot_img

ភ្នំពេញ ៖ ប្រិយមិត្តពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលស្រាប់តែដឹងថា អ្នកដឹកនាំរឿង និងអ្នកនិពន្ឋល្បីឈ្មោះ ហ្វៃ សំអាង បានចេញមុខអុកឡុកជាថ្មី ក្នុងការមកដឹកនាំសម្តែង ចម្រៀងដ៏មានអត្ថន័យ កប់ជ្រៅ និយាយពីជីវិតពិតរបស់ថ្នាក់ដឹកនាំ សម្តេចតេជោ។ អ្វីដែលរិតតែពិសេស តួអង្គសម្តែងសុទ្ឋតែមានភាពល្បីល្បាញ បទពិសោធន៍ច្បាស់លាស់ និងចម្រាញ់បំផុត ដូចជា ឌួង ហ្សូរីដា ឆឹម សក្កដា ជាដើម។ ភាពប្រពៃនេះហើយ ទើបអ្នកដឹងរឿងនេះ កំពុងរង់ចាំលទ្ឋផលនៃការផលិត មានភាពទាក់ទាញបែបណា។

លោកហ្វៃ សំអាង បានខកខាន ចូលមកអុកឡុក វេទិកាភាពយន្តនិងចម្រៀងច្រើនឆ្នាំមកហើយ ដោយសារតែលោកចង់សម្រាក និង ដកឃ្លា អោយស្រួលចិត្តមួយរយៈ ព្រោះលោក ប្រឡូកលើវិស័យមួយនេះ ឆ្អែតឆ្អន់ណាស់ដែរ។ ម្ល៉ោះហើយការ វិលមកមួយក្តារ របស់ លោកហ្វៃ សំអាង និងអង្រួន ការចាប់អារម្មណ៍ មិនខានឡើយ ។ លោក ហ្វៃ សំអាង បានបង្ហោះពាក្យពេចន៍លើ បណ្តាញសង្គមរបស់ លោកផ្ទាល់ នាព្រឹកថ្ងៃទី ២២ មករា ឆ្នាំ២០២២ ថា « ភាពយន្តចម្រៀងជវិតក្មេងវត្តនិពន្ធទំនុកច្រៀង ដោយសម្តេច តេជោ ហ៊ុន សែន បទចម្រៀងដ៏ល្បីល្បាញនិងមានប្រជាប្រិយភាពយ៉ាងខ្លាំង បង្ហាញពីខ្សែជីវិតតស៊ូពុះពារគ្រប់បែប យ៉ាងរបស់កូនកសិករម្នាក់ ។
ចាកចេញពីលោកឪពុក អ្នកម្តាយ បងប្អូនទាំងខ្លួននៅក្មេងខ្ចី ផ្ញើខ្លួននឹងសង្ឃមានវត្តអារាមជាទីស្នាក់អាស្រ័យ ដើម្បីក្រេបយកចំណេះវិជ្ជា ជាខ្សែជីវីតពិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បទចម្រៀង ដ៏ពីរោះនិងមានអត្ថន័យ ទុកជាកញ្ចក់ឆ្លុះសម្រាប់មនុស្សគ្រប់ជំជាន់។ បទសន្ទនា និងដឹកនាំការសម្តែង ដោយលោក ហ្វៃ សំអាង ផលិតដោយសមាគមសិល្បករខ្មែរ អ្នក នាង ចន ច័ន្ទលក្ខិណា អគុណក្រុមការងារគ្រប់ផ្នែក ដែលបានរួមដៃគ្នាទាំងចិត្តទាំងកាយដើម្បីបទចម្រៀងប្រវត្តិសាស្ត្រនេះ»។

យ៉ាងណា ហ្សូរីដា ដែលជាតួ អង្គសំខាន់ ហើយដើម្បីចូលរួមថតបទបែបប្រវត្តិសាស្ត្រមួយជូនថ្នាក់ដឹកនាំ តារាសម្តែងនាង ឌួង ហ្ស៊ូរីដា បានដាច់ចិត្តលះបង់កាត់សក់វែងរបស់ខ្លួន ដែលបានខំថែអស់រយះពេលជាង២០ឆ្នាំ ឲ្យមកខ្លីស្របតាមតួអង្គពិតៗ។ តារារូបនេះត្រូវបានគេដឹងថា បានចូលរួមថតបទចម្រៀងដែលនបទ ជីវិត្តក្មេងវត្ត ដែលជាបទនិពន្ធឡើងតាមសាច់រឿងពិតរបស់សម្តេចតេជោប្រមុខដឹកនាំ ហើយត្រូវបានថតជាថ្មីឡើងវិញ ក្រោមការដឹកនាំដោយលោក ហ្វៃ សំអាង។ឌួង ហ្ស៊ូរីដា ថា ការលះបង់សក់ដែលនាងស្រលាញ់ និងខំថែមកជាយូរនេះគឺជាការស្ម័គ្រចិត្តរបស់នាងទាំងស្រុង ពោលមិនមែនជាការបង្ខិតបង្ខំនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×