ប្រមុខការទូតអាមេរិក Mike Pompeo ប្រាប់លោកគីម ជុងអ៊ុន ថា កូរ៉េខាងជើង ត្រូវយល់ព្រមអនុវត្តបណ្តាជំហាន “មិនអាចប្រែក្រឡាស់បាន” មិនអាចបោះបង់ចោលកម្មវិធីអាវុធនុយក្លេអែររបស់ពួក ដែលនឹងបង្ហាញក្នុងកិច្ចព្រមព្រៀងណាមួយទាំងអស់ជាមួយនឹងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ -នេះបើតាម Reuter ។
(ឆ្វេង) ប្រមុខការទូតអាមេរិក Mike Pompeo និងប្រធានាធិបតីកូរ៉េខាងត្បូង Kim Jong-Un
លោក Pompeo ដែលជាអតីតនាយក CIA ទើបបានស្បថទទួលតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃទី ២៦ ខែមេសា ។ លោកឲ្យដឹងថា ជំនួបរបស់លោកជាមួយគីម ជុងអ៊ុន គឺពិតជាទទួលបានផ្លែផ្កាមានប្រសិទ្ធភាព និងបង្កលក្ខណៈយ៉ាងពិតប្រាកដមួយ សម្រាប់ជំនួបកំពូលខាងមុខរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ។ លោកប្រាប់ថា ប្រធានាធិបតីត្រាំ នឹងប្រាកដជាស្វះស្វែងរកការសន្យារបស់លោកគីម អំពីដំណើរអនុវត្តកិច្ចការទាំងនោះក្នុង១ជំហានៗ ។
លោកពោលបន្ថែមថា ប្រទេសទាំងពីរត្រូវធ្វើនូវអ្វីៗច្រើនជាងការនិយាយ ហើយប្រធានាធិបតីត្រាំនឹងបន្តរក្សានូវ “យុទ្ធនាការសម្ពាធ” ចំពោះកូរ៉េខាងជើង រហូតដល់ពេលដែលលោក គីម ជុងអ៊ុន រើរុះចោលទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសខ្លួន ។
ចំណែកលោក Bolton ដែលជាទីប្រឹក្សាសន្តិសុខជាតិទើបឡើងកាន់តំណែងនិយាយថា ៖ កូរ៉េខាងជើងគប្បីពិនិត្យពិចារណារឿងទាំងនោះឲ្យបានម៉ឺងម៉ាត់បំផុត ព្រោះតែក្នុងអតីតកាល កូរ៉េខាងជើងធ្លាប់បានសន្យា ហើយក្បត់ពាក្យសន្យារបស់ខ្លួន ៕ សូយន