Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រ៉េត ស៊ូហ្សាណា សម្រេចក្តីស្រម៉ៃ ដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដោយជោគជ័យ

spot_img

ភ្នំពេញ ៖ តារាចម្រៀងនាង រ៉េត ស៊ូហ្សាណា បានបង្ហាញអារម្មណ៍រីករាយ ក្នុងពេលដែលនាងបានបញ្ចប់ ថ្នាក់បរិញ្ញាបត្រ ប្រកបដោយជោគជ័យ សមតាមបំណងរបស់ខ្លួន បន្ទាប់ពីតារារូបនេះ បានពុះពារប្រឹងប្រែងទាំងការសិក្សាផង និងការងារសិល្បៈសម្រាប់រកប្រាក់ផង។

រ៉េត ស៊ូហ្សាណា បានចាត់ទុកជោគជ័យ ដែលនាងទទួលបាននេះ មិនមែនជាការងាយស្រួលសម្រាប់នាងឡើយ ដោយសារតែម្ខាងនាងត្រូវខិតខំរៀនសូត្រ និងម្ខាងទៀតនាងត្រូវមានការងារសិល្បៈដែលត្រូវបំពេញ ប៉ុន្តែនាងនៅតែអាចបំពេញវាប្រកបដោយជោគជ័យ។

តារាចម្រៀង រ៉េត ស៊ូហ្សាណា បានបង្ហោះរូបភាព ៣សន្លឹក ភ្ជាប់នឹងសារវែងប្រកាសថា ខ្លួនបានបញ្ចប់ការសិក្សាដោយជោគជ័យហើយ ក្រោយពុះពារគ្រប់ឧបសគ្គរយៈពេល ៤ឆ្នាំ លើវិស័យអប់រំ និងសិល្បៈ។ នាងបានឲ្យសរសេរបង្ហោះថា រៀនផង ធ្វើការផងក្នុងពេលតែមួយមិនមែនជារឿងងាយស្រួលទេ….តែពេលនេះខ្ញុំអាចធ្វើបានហើយបន្ទាប់ពីការខិតខំប្រឹងប្រែងអស់ររយៈពេល៤ឆ្នាំ ខ្ញុំបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Raffles international college majoring in business management. I did it. After 4 years of hard work I finally graduated from raffles international college majoring in Business Management. @rafflescambodia #graduated #2022 »។

ជាការកត់សម្គាល់ រ៉េត ស៊ូហ្សាណា ត្រូវបានគេដឹងថា នាងបានកើតមកក្នុងត្រកូលជាអ្នកមានទ្រព្យម្នាក់ មុនពេលដែលនាងចូលប្រឡូក ក្នុងវិស័យសិល្បៈតាមររយៈប្រកួត ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ដោយមានការលើកទឹកចិត្តពីគ្រួសារផងដែរ។

យ៉ាងណាបើទោះបីជាមិនបានជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែតារារូបនេះ ក៏បានជោគជ័យក្លាយជាតារាចម្រៀង ដ៏លេចធ្លោមួយរូបផងដែរក្នុងផលិតកម្ម ហង្សមាស ខណៈពេលដែលនាងបានចេញបទថ្មីៗជាបន្តបន្ទាប់ ហើយមានឱកាសសម្តែងក្នុងខ្សែភាពយន្តផងដែរ។
បើទោះបីជាជាប់ដៃប្រឡូកក្នុងសិល្បៈយ៉ាងមមាញឹកយ៉ាងនេះក៏ដោយ ប៉ុន្តែ រ៉េត ស៊ូហ្សាណា មិនបានបោះបង់ចោលការសិក្សារបស់នាងឡើយ ពោលនាងបានជ្រើសសិក្សាមុខជំនាញ គ្រប់គ្រងពាណិជ្ជកម្ម នៅមហាវិទ្យាល័យ Raffles International College៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×