Wednesday, June 29, 2022

កំពូល នារីដ៏មានសម្រស់ របស់កម្ពុជា៤ ដួងចេញមុខផ្តាំ រលកក្រោយដែលមានក្តីស្រម៉ៃចង់ក្លាយជាបវរកញ្ញា

ភ្នំពេញ ៖ បវរកញ្ញា ចក្រវាឡ កម្ពុជា ៤រដូវកាល រួមមាន កញ្ញារឿន ណាត ម្ចាស់មកុដឆ្នាំ២០១៨ កញ្ញា សំណាង អេលីណា ម្ចាស់មកុដ ឆ្នាំ២០១៩ កញ្ញា រ៉េត សារីតា ម្ចាស់មកុដឆ្នាំ២០២០ និង បរវកញ្ញា តូចច្រឡឹង ងិន ម៉ារ៉ាឌី ម្ចាស់មកុដឆ្នាំ២០២១ បានប៉ះគ្នា ក្នុងពេលតែមួយ ដើម្បីបកស្រាយ បង្ហាញគន្លឹះ ឆ្ពោះទៅរកភាពជោគជ័យ នៃវិស័យបវរកញ្គា។ ក្រោមការចាត់តាំង ពីអ្នកដឹកនាំធ្វើអោយ ហ្វេនៗជាច្រើន ភ្ញាក់ផ្អើលនិង មិននឹកស្មានថា តួឯកដ៍លេចធ្លោ៤ដួងនេះ មានឱកាសមកចែករំលែក អ្វីដែលធ្លាប់ឆ្លងកាត់សោះ។

បើតាមការ និយាយពីអ្វីដែលធ្លាប់ជួប ស្រីស្អាតរឿន ណាត បាននិយាយទាំងអួលដើមកថា នេះជាចំណុចដែលយុវតីជំនាន់ក្រោយ ត្រូវចាំ នោះគឺកម្រិតភាសាអង់គ្លេស ត្រូវឲ្យច្បាស់ហើយ និយាយបានល្អ។ នាងទៅប្រឡង ចំនុចនេះត្រូវបានគេលើក មកនិយាយមុនគេ ហើយមកទល់ពេលនេះ នៅតែមាន។ ប៉ុន្តែនាងមិនអាក់អន់អ្វីទេ ព្រោអនេះជាមេរៀនមួយទុក អោយប្អូនៗចាំហើយរើបម្រះ ឲ្យបាន។

ចំណែក កញ្ញា ញញឹមមានមន្តស្នេហ៍ សំណាង អេលីណា ថ្លែងដែរថា បើយើងស្រឡាញ់វិស័យបវរកញ្ញា តាមកម្មវិធីណាមួយ ត្រូវខំស្វែងយល់ ដឹងពីតាក់ទិច សិនថាគេផ្តោតលើអ្វី។ មិនមែនចេះតែស្រឡាញ់ៗ ហើយចូលប្រកួតនោះទេ ឯលទ្ឋផលក៏មិនបានជួយយើងដែរ។ មានភារៈច្រើនណាស់ ពេលជាប់តំណាងប្រទេស ទាំងការនិយាយស្តី ការរៀបចំខ្លួន។ ពិសេសឱកាសចេញទៅឆាកអន្តរជាតិ ត្រូវមើលខ្លួនឯងឲ្យច្រើន ដែលជាចំណុចសំខាន់។

បវរកញ្ញា ដ៏ពូកែ ដែលកម្ពុជា ចាត់ទុកថា មានចំណេះដឹង ខ្លាំងពិសេសផ្នែកភាសា បរទេស រ៉េត សារីតា បាននិយាយដែរថា គ្រប់បវរកញ្ញា តំណាងប្រទេស ដែលចេញទៅប្រកួត គឺសុទ្ឋតែមានសមត្ថភាពដូចៗគ្នា។ យើងមិនត្រូវ គិតថា យើងអន់ យើងប្រទេសតូច ជម្រុះចោល ហើយមកស្វែងយល់ខំប្រឹង ប្រភេទដាក់វិញ្ញាសា អោយធ្វើយើងខំអោយល្អ។ ត្រូវចងចាំថា រាល់វិញ្ញាសា ពីមួយឆ្នាំទៅមួយឆ្នាំខុសគ្នា។ ដូចនេះត្រូវចេះបន់បែន គ្រប់ស្ថានការ ហើយបើយើងខំហើយ មិនបានចូល ដល់តំណែងអ្វី ក៏យើងប្រឹងពីដើមទីរួចទៅហើយនដោយមិនមែន ទៅទាំងមិនបានប្រុងប្រៀបមុនឡើយ។

កញ្ញាងិន ម៉ារីឌី ម្ចាស់មកុដ ចក្រវាឡ២០២១ បានលើកឡើងថា ការចងចាំរបស់នាង គឺស្លៀកឈុត តំណាងជាតិ មានពេល៣នាទីរៀបចំ អោយលឿនព្រោះត្រូវចូលខ្លួនតាមលំដាប់តួអក្សរ។ កាន់តែភ័យ នៅពេលធ្លាក់ របស់តុបតែងពីខ្លួន នាងប្រាកដជាត្រូវបងប្អូនក្នុងប្រទេសបន្ទោស។ ប៉ុន្តែបែរជាមានការលើកទឹកចិត្តវិញ រិតតែធ្វើឲ្យនាងមានកម្លាំងចិត្ត។

ឆ្នាំ២០២២ នេះនឹង ជ្រើសរើសកញ្ញាឯកចក្រវាឡកម្ពុជាសារជាថ្មី( Miss Universe Cambodia 2022) ដោយកម្ពុជារំពឹងរកឃើញ នារីឆ្លាតណាមួយជាម្ចាស់មកុដ។ លើសពីនោះ លោក សំណាង ដែលជាម្ចាស់ហាងពេជ្រ CSNJ ក៏ជូនរង្វាន់ចិញ្ចៀនពេល២០វង់ ដល់អ្នកបានចូលដល់ ២០រូប។ នេះមិនទាន់គិតពី តម្លៃមកុដ ដែលខាងហាងពេជ្រមួយនេះផ្តល់ជូនលើកទឹកចិត្ត ដល់វិស័យប្រឡង បវរកញ្ញាក្នុងកម្មវិធីនេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម