ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងច្បារមន កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ទៀបភ្លឺ ឈានចូល ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ បានឃាត់ខ្លួនបុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងអំពើឃាត.កម្ម ដោយយកកំា.បិតស្រួចចាក់ទៅលើប្រពន្ធខ្លួនឯង បណ្តាលឱ្យស្លា.ប់នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ប្រព្រឹត្តនៅចំណុចហាងយីហោអាណាចក្រម្ហូបខែ្មរ(ហៅរាត្រីអាន់ឆ័រ) ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានគរបាលបានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ប៉ោង ធឿន អាយុ ២៨ឆ្នាំ រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ធ្វើការក្នុងហាងជាមួយគ្នា (ត្រូវជាប្តី) ។ ចំណែកឯរងគ្រោះមានឈ្មោះ ទឹម ស្រីនី អាយុ ២២ឆ្នាំ មុខរបរចុងភៅ ក្នុងហាងយីហោអាណាចក្រម្ហូបខែ្មរ(ហៅរាត្រីអាន់ឆ័រ) មានទីលំនៅ នៅភូមិរន្ទះ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ (ត្រូវជាប្រពន្ធ) ។

យោងតាមសាក្សី, នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ប៉ោង ធឿន ដែលត្រូវជាប្តី និងដែលមានជម្លោះពាក្យសម្តីនឹងប្រពន្ធ, បានកាន់កូនកាំ.បិតដើរចូលទៅក្នុងបន្ទប់ប្រពន្ធខ្លួន ហើយធ្វើសកម្មភាព ចា.ក់ទៅលើប្រពន្ធឯង ចំនួន ៣កាំបិត បណ្ដាលឲ្យស្លា.ប់នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ។
បន្ទាប់ពីចាក់សម្លាប់់ប្រពន្ធ, ជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនភ្លាមៗ នៅហ្នឹងកន្លែង។
បច្ចុប្បន្ននេះ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ចំណែកឯជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលជំនាញ កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


