ឆ្នាំជូត ៖ ជោគជតារាសីរួម 4,2 ពិន្ទុ ការងារ ៤,២ ចំណងទាក់ទងមនោសញ្ចេតនា ៤,១ ចំណូល ៤,២ សុខភាព ៤,៤ពិន្ទុ។ និយាយរួមដើមខែឧសភានេះរាសីអ្នកល្អគួរសម ។ ចំណូលចំណាយមានការកើនឡើង ទំនាក់ទំនងមនោសញ្ចេតនា ក៏ប្រសើរដែរ ។ រីឯសុខភាពត្រូវចាប់អារម្មណ៍ដល់បញ្ហាសតិអារម្មណ៍ ។ លេខសំណាងក្នុងសប្តាហ៍ 1-6 ពណ៌ល្អ ពណ៌ប្រផេះ អ្នកជួយយកអាសាឆ្នាំខាល អ្នកប៉ងធ្វើបាបកុរ ។ សប្តាហ៍នេះពុំគួរស្លៀកសំលៀកបំពាក់ពណ៌ក្រហម។
ឆ្នាំឆ្លូវ ៖ ជោគជតារាសីរួម ៤,៤ពិន្ទុ ការងារ ៤,៣ពិន្ទុ មនោសញ្ចេតនា ៤,៥ពិន្ទុ ចំណូល ៤,៣ពិន្ទុ សុខភាព៤,៤ពិន្ទុ ការងាររបស់អ្នកមានការប្រែប្រួលបន្តិចបន្តួច រីឯស្ថានភាពចំណូលចំណាយធម្មតា ។ មនោសញ្ចេតនាប្រក្រតីដូចមុន តែបញ្ហាសុខភាពត្រូវចាប់ អារម្មណ៍លើភ្នែក ។ លេខសំណាង ៤និង៩។ ពណ៌ល្អស ។ អ្នកយកអាសា សប្តាហ៍នេះគឺឆ្នាំចរ អ្នកប៉ងធ្វើបាបគឺឆ្នាំឆ្លូវ ។ ដំបូន្មានមាន គប្បីយកបន្តោងព្រះតាមខ្លួន ៕
ឆ្នាំខាល ៖ ជោគជតារាសីរួម ៤,៥ពិន្ទុ ការងារ ៤,៤ពិន្ទុ មនោសញ្ចេតនា៤,២ពិន្ទុ ចំណូល ៤,៥ពិន្ទុ សុខភាព ៤,៥ ពិន្ទុ។ ក្នុងបុព្វហេតុការងារ មានការប្រែប្រួល រីឯរឿងក្នុងចំណងទាក់ទងមនោសញ្ចេតនាវិញ ងាយប៉ះទង្គិចឈ្លោះប្រកែក ចំណូលពុំមានអ្វីបន្ថែម ។ សុខភាពត្រូវចាប់អារម្មណ៍ដល់ផ្លូវដណ្តើម ។ លេខសំណាង ៣និង៨ ។ ពណ៌គាប់ ពណ៌ផ្ទៃមេឃ អ្នកជួយយកអាសាឆ្នាំមមី អ្នកប៉ងធ្វើបាបឆ្នាំ ម្សាញ់ ។ ដំបូន្មានមិនត្រូវដាក់អ្វីទាំងអស់នៅលើក្បាលដំណេក៕
ឆ្នាំថោះ ៖ ជោគជតារាសីរួម ៤,២ពិន្ទុ ការងារ4,2ពិន្ទុ មនោសញ្ចេតនា 4,4ពិន្ទុ ចំណូល 4,3ពិន្ទុ សុខភាព4,4ពិន្ទុ ។ ការងាររបស់អ្នកអំឡុងពេលនេះ មានការប្រែប្រួលល្អច្រើន រីឯមនោសញ្ចេតនាវិញ ពិតជាផ្អែមល្ហែមល្អណាស់ ។ អ្នកអាចមានចំណូលបន្ថែមតិចតួច។ សុខភាព ប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ ។ លេខសំណាង ២និង៧ ។ ពណ៌គាប់ពណ៌ក្រហម ។ អ្នកជួយយកអាសាឆ្នាំវក អ្នកប៉ងធ្វើបាបឆ្នាំថោះ ៕
ឆ្នាំរោង ៖ ជោគជតារាសីរួម ៤,៧ពិន្ទុ ការងារ ៤,៥ពិន្ទុ មនោសញ្ចេតនា៤,៦ពិន្ទុ ចំណូល៤,៥ពិន្ទុ សុខភាព៤,៨ពិន្ទុ ។ អំឡុងពេលនេះអ្នកមានគេជួយនាំផ្លូវដើរ ជណ្តើរឡើង ។ ចំណងទាក់ទងមនោសញ្ចេតនា ក៏ប្រសើរយ៉ាងខ្លាំង ជាឱកាសដែលអ្នកអាចពង្រីកមុខជំនួញបានល្អប៉ុន្តែត្រូវប្រយ័ត្នអាចមានវត្ថុធ្លាក់ពីលើប៉ះ ។ លេខសំណាង១និង៦ ៕ ពណ៌ល្អ ខ្មៅ ។ អ្នកជួយយកអាសាឆ្នាំឆ្លូវ អ្នកប៉ងធ្វើបាបឆ្នាំរកា ។ ដំបូន្មានសប្តាហ៍នេះពុំគប្បីទៅណាឆ្ងាយ៕
ឆ្នាំម្សាញ់ ៖ ជោគជតារាសីរួម ៤,៥ពិន្ទុ ការងារ៤,៥ពិន្ទុ មនោសញ្ចេតនា៤,៦ពិន្ទុ ចំណូល៤,៦ពិន្ទុ សុខភាព៤,២ពិន្ទុ ។ ការងារនិយាយរួមមានស្ថិរភាព ត្រូវប្រយ័ត្នប្រយែងក្នុងការទទួលយកចំណូលបន្ទាប់បន្សំ ។ ក្នុងចំណងទាក់មនោសញ្ចេតនា ក៏មានអ្វីកើតឡើងក្រៅពីការគ្រោងទុកឡើយ ។ សុខភាពប្រយ័ត្នបញ្ហាខ្នង ។ លេខសំណាង ៥និង០ ។ ពណ៌ល្អ ពណ៌កាហ្វេ ។ អ្នកយកអាសាឆ្នាំកុរ អ្នកប៉ងធ្វើបាបឆ្នាំរោង។ ដំបូន្មានពុំគប្បីចលនាអ្វីមួយខ្លាំងៗ ហើយក្នុងពេលមួយវែងឲ្យសោះ៕
ឆ្នាំមមី ៖ ជោគជតារាសីរួម ៤,៤ពិន្ទុ ការងារ៤,៤ពិន្ទុ មនោសញ្ចេតនា៤,៣ពិន្ទុ ចំណូល៤,៣ពិន្ទុ សុខភាព៤,៥ពិន្ទុ ។ ការងារអ្នកនឹងទទួលព័ត៌មានរីករាយច្រើន ។ ចំណងទាក់ទងរីកលូតលាស់បានល្អ ។ ចំណូលសប្តាហ៍នេះច្រើនគួរសម ។ សុខភាពគប្បីប្រយ័ត្នប្រយែងក្នុងការដើរ ព្រោះអាចដួលបាន ។ លេខសំណាង ១និង៦ ។ ពណ៌ល្អ បៃតង ។ អ្នកជួយយកអាសាឆ្នាំកុរ អ្នកប៉ងធ្វើបាបឆ្នាំម្សាញ់ ។ ដំបូន្មានគប្បីចូលរួមក្នុងសកម្មភាពហាត់ប្រាណឲ្យបានច្រើន៕
ឆ្នាំមមែ ៖ ជោគជតារាសីរួម ៤,៧ពិន្ទុ ការងារ៤,៥ពិន្ទុ មនោសញ្ចេតនា៤,៨ពិន្ទុ ចំណូល៤,៥ពិន្ទុ សុខភាព៤,៧ពិន្ទុ ។ ការងារបន្តភាពរុងរឿង ព្រោះមានអ្នកជួយយកអាសា ស្ថានភាពហិរញ្ញវត្ថុល្អ មនោសញ្ចេតនាទទួលបានផ្លែផ្កាល្អ សុខភាពប្រយ័ត្នប្រព័ន្ធមូត្រសាស្ត្រ ។ លេខសំណាង ២និង៧ ។ ពណ៌ល្អ ពណ៌ស្វាយ ។ អ្នកជួយយកអាសាឆ្នាំវក អ្នកប៉ងធ្វើបាប ឆ្នាំរោង ។ ដំបូន្មានប្រយ័ត្នខុសគ្រូបាធ្យាយ ៕
ឆ្នាំវក ៖ ជោគជតារាសីរួម ៤,៩ពិន្ទុ ការងារ៤,៥ពិន្ទុ មនោសញ្ចេតនា៤,៧ពិន្ទុ ចំណូល៤,៩ពិន្ទុ សុខភាព៤,៦ពិន្ទុ ។ មានព័ត៌មានរីករាយច្រើនក្នុងការងារ លុយកាក់រត់មករកអ្នក ប៉ុន្តែគប្បីរក្សាស្មារតីឲ្យបានភ្លឺស្វាង។ លេខសំណាង ៣និង៨ ។ ពណ៌ល្អ ពណ៌ខៀវ ។ អ្នកជួយយកអាសាឆ្នាំម្សាញ់ អ្នកប៉ងធ្វើបាបឆ្នាំរកា។ ដំបូន្មានគប្បីឱលំទោន ៕
ឆ្នាំរកា ៖ ជោគជតារាសីរួម ៤,២ពិន្ទុ ការងារ៤,១ពិន្ទុ មនោសញ្ចេតនា៤,៣ពិន្ទុ ចំណូល៣,៧ពិន្ទុ សុខភាព៤,១ពិន្ទុ ។ មានព័ត៌មានល្អក្នុងការងារ ។ មនោសញ្ចេតនាមានការធ្លាក់ចុះ ចំណូល មានការខាតបង់ទ្រព្យសម្បត្តិខ្លះ សុភាពប្រយ័ត្នផ្លូវដង្ហើម ។ លេខសំណាង ៥និង០ ។ ពណ៌ល្អលឿង ។ អ្នកយកអាសាឆ្នាំឆ្លូវ អ្នកប៉ងធ្វើបាបឆ្នាំមមី ដំបូន្មានត្រូវនឹករំលឹកដល់គ្រូបាធ្យាយ ៕
ឆ្នាំចរ ៖ ជោគជតារាសីរួម ៤,១ពិន្ទុ ការងារ៤,១ពិន្ទុ មនោសញ្ចេតនា៤,២ពិន្ទុ ចំណូល៤,១ពិន្ទុ សុខភាព៤,២ពិន្ទុ ។ អំឡុងពេលនេះត្រូវប្រយ័ត្នមានអ្នកប៉ងធ្វើបាបពីក្រោយខ្នង ។ ស្ថានភាពហិរញ្ញវត្ថុធម្មតា អ្នកដូចជាពុំពេញចិត្តនឹងទំនាក់ទំនងមនោសញ្ចេតនាទាំងឡាយ សុខភាពដេកបានច្រើន ។ លេខសំណាង៤និង៩ ។ ពណ៌ល្អ ពណ៌ស អ្នកជួយយកអាសាឆ្នាំម្សាញ់ ឆ្នាំវក ។ ដំបូន្មានគប្បីស្លៀកសម្លៀកបំពាក់ពណ៌ស៕
ឆ្នាំកុរ ៖ ជោគជតារាសីរួម ៤,០ពិន្ទុ ការងារ៤,២ពិន្ទុ មនោសញ្ចេតនា៣,២ពិន្ទុ ចំណូល៤,១ពិន្ទុ សុខភាព៤,៣ពិន្ទុ ។ ក្នុងការងារត្រូវប្រយ័ត្នមានមនុស្សប៉ងធ្វើបាប ទំនាក់ទំនងមនោសញ្ចេតនា មានការវិវត្តមិនល្អ ។ អំឡុងពេលនេះអ្នកអាចខាតបង់ប្រាក់ខ្លះៗ រីឯសុខភាពប្រយ័ត្នជំងឺក្រពះ ។ លេខសំណាង ៣និង៨ ។ ពណ៌ល្អ ផ្ទៃមេឃ ។ អ្នកជួយយកអាសាឆ្នាំមមែ អ្នកប៉ងធ្វើបាបឆ្នាំថោះ ។ ដំបូន្មានមាន គប្បីហូបអាហារបួស ៕