Sunday, December 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពប្រឆាំងអំពើពុករលួយ កោះហៅ មនុស្សចំនួន១១នាក់ ឲ្យចូលខ្លួនឆ្លើយបំភ្លឺ ,​ ក្នុងករណីដែលសាមីខ្លួន មិនចូលខ្លួនឆ្លើយបំភ្លឺ នឹងឲ្យកម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)កោះហៅជាលើកទី២ ចំពោះមនុស្សប្រុសស្រីចំនួន១១នាក់ និងបានព្រមានថា ក្នុងករណីសាមីខ្លួននៅតែបន្តគេចវេសមិនចូលខ្លួនឆ្លើយបំភ្លឺទេ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចេញលិខិតបញ្ជាឱ្យចូលខ្លួនដែលអនុញ្ញាតឱ្យមន្រ្ដីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន ។

លោក សុត ធា មន្រ្តីនគរបាលយុត្តិធម៌ បានឲ្យដឹងថា ដោយមូលហេតុ យើងបានចេញលិខិតកោះហៅមនុស្សទាំង១១នាក់ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែសាមីខ្លួនបានព្យាយាមគេចវេសពីលំនៅឋាន និង មិនបានទទួលលិខិតកោះ ដូចនេះយើងធ្វើការចេញលិខិតកោះហៅសាមីខ្លួន និងធ្វើការជូនដំណឹងអំពីការកោះហៅនេះ ជាសាធារណៈតាមរយៈផេកហ្វេសប៊ុកផ្លូវការ (Page Facebook) និងគេហទំព័ររបស់ អ.ប.ព.។

បើតាមលោក សុត ធា អះអាងថា ក្នុងករណីដែលសាមីខ្លួន មិនចូលខ្លួនឆ្លើយបំភ្លឺ តាមកាលបរិច្ឆេទ ដែលបានកំណត់ខាងលើទេ យើងនឹងចេញលិខិតបញ្ជាឱ្យចូលខ្លួន ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន។ សាមីខ្លួនត្រូវយកលិខិតបញ្ជាក់ពីអត្តសញ្ញាណ, កន្លែងស្នាក់នៅ និងឯកសារផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើមកជាមួយ៕ រក្សាសិទ្ធិដោយ ៖សុទ្ធ លី

×