ភ្នំពេញ ៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម(TTRI)បានបោះពុម្ពផ្សាយព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក លេខទី១ជាភាសាខ្មែរ និងអង់គ្លេសសម្រាប់ខែមករា។ ព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិកនេះ ប្រមូលផ្តុំនូវស្នាដៃច្រើនប្រភេទ និងគ្របដណ្តប់លើប្រធានបទជាច្រើនដែលពាក់ព័ន្ធ និងមានសារប្រយោជន៍ធំធេងក្នុងវិស័យពាណិជ្ជកម្ម។ កម្រងស្នាដៃទាំងនេះ គឺជា មូលដ្ឋានទិន្នន័យ ព័ត៌មាន និងចំណេះដឹងសម្រាប់មន្ត្រីរាជការ ពាណិជ្ជករ វិនិយោគិន ក៏ដូចជា អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត និងសាធារណជនទូទៅ យកទៅប្រើប្រាស់។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា៖ព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិកពិតជាបាន ប្រមូលផ្តុំនូវស្នាដៃច្រើនប្រភេទ និងគ្របដណ្តប់លើប្រធាន បទជាច្រើនដែលពាក់ព័ន្ធ និងមានសារប្រយោជន៍ធំធេងក្នុងវិស័យពាណិជ្ជកម្ម។ កម្រងស្នាដៃទាំងនេះ គឺជា មូលដ្ឋានទិន្នន័យ ព័ត៌មាន និងចំណេះដឹងដែលមិនអាចខ្វះបាន សម្រាប់មន្ត្រីរាជការ ពាណិជ្ជករ វិនិយោគិន ក៏ដូចជា អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត និងសាធារណជនទូទៅ យកទៅប្រើប្រាស់ក្នុងការរៀបចំខ្លួន ប្រកបដោយភាពជឿជាក់រឹងមាំក្នុងការងារដឹកនាំគ្រប់គ្រងស្ថាប័ន អាជីវកម្ម និងការសិក្សារបស់ខ្លួន។ មិនតែប៉ុណ្ណោះ ព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិកនេះ នឹងបើកឱកាសដល់អ្នកសិក្សាស្រាវជ្រាវ ទាំងក្នុង និងក ក្របខ័ណ្ឌក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយ ក៏ដូចជាចែករំលែកបទពិសោធន៍ ចំណេះដឹង មតិយោបល់ ព្រមទាំងអនុសាសន៍របស់ខ្លួនចំពោះវិស័យពាណិជ្ជកម្មផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ពានគូសបញ្ជាក់ថា៖ស្នាដៃបោះពុម្ពផ្សាយថ្មីរបស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវដែលហៅថា “ព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក”(iTrade Bulletin)នេះ
ស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ តាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចម្បងៗមួយចំនួន ដើម្បីធានាសម្រេចតាមគោលដៅនៃយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងនោះការពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីរាជការ និងការប្រមូលផ្ដុំធាតុចូលក្រោមរូបភាព ការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រគឺជាការរួមចំណែកដ៏ធំធេងមិនអាចខ្វះបានសម្រាប់ក្រសួង ក្នុងដំណើរបេសកកម្ម របស់ខ្លួនស្របទៅនឹងការរីកចម្រើនដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាជាពិសេស គឺបដិវត្ត ឧស្សាហកម្មជំនាន់ទី៤។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថាព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិកនេះនឹងក្លាយជាឯកអគ្គរាជទូតពុទ្ធិដ៏សកម្មមួយ ក្នុងការនាំសារអំពីវឌ្ឍនភាពការងាររបស់ក្រសួង ក៏ដូចជាការរីកចម្រើនវិស័យពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រ កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាឯកអគ្គមគ្គុទេសដ៏ឆ្នើមនាសម័យទំនើបរបស់កម្ពុជា ដែល កំពុងបោះជំហានកាន់តែលឿន និងរឹងមាំឆ្ពោះទៅកាន់យុគសម័យថ្មីនៃសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្ម ៤.០។ ទោះជាយ៉ាងណាក្តី ព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិកនៅតែរង់ចាំរាល់មតិរិះគន់ស្ថាបនា ក៏ដូចជាការចូលរួមចំណែក និងវិភាគទានមតិយោបល់ និងធាតុចូលនានាសំដៅធ្វើការកែលម្អ និងអភិវឌ្ឍគម្រោងនេះឱ្យកាន់តែ មានប្រសិទ្ធភាព និងប្រសិទ្ធផល។
យោងតាមទស្សនៈរបស់អ្នកនិពន្ធបានឱ្យដឹងថា៖ការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងសកល បាន ជះឥទ្ធិពលអវិជ្ជមានទៅលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភពលោក គួរឱ្យកត់ សំគាល់។ ក្នុងនោះដែរ បណ្តាធុរកិច្ច សហគ្រាសដែលបានឈរជើង ហើយមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា ក៏ទទួលរងផលប៉ះពាល់ ជា ពិសេសអ្នកចាប់ផ្ដើមអាជីវកម្មថ្មីៗ សហគ្រិនវ័យក្មេង និងយុវជនដែល ទើបនឹងចូលប្រឡូកក្នុងទីផ្សារការងារ។

ព្រឹត្តិបត្រពាណិជ្ជកម្មអេឡិចត្រូនិករបស់វិទ្យាស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) គឺជាកម្រងឯកសារដែលផ្តោតលើ ប្រធានបទអន្តរវិស័យ មានការពិនិត្យ កែសម្រួលដោយអ្នកជំនាញ និង មានការបើកទូលាយសម្រាប់ការប្រើប្រាស់ ក្នុងគោលបំណងធ្វើការចែក ចាយឱ្យបានទូលំទូលាយនូវលទ្ធផលនៃការស្រាវជ្រាវ តាក់តែងនិពន្ធ អំពីប្រធានបទសំខាន់ៗក្នុងវិស័យនានា ប្រកបដោយលក្ខណៈវិទ្យាសាស្ត ដែលផ្តល់អត្ថប្រយោជន៍ សម្រាប់វិស័យពាណិជ្ជកម្មកម្ពុជា តាមរយៈ សារស្វាគមន៍របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រសួងមានចក្ខុ វិស័យពង្រឹងការងារស្រាវជ្រាវ និងបណ្ដុះបណ្ដាលលើវិស័យពាណិជ្ជកម្ម ដែលបម្រើដល់ការកសាងមូលដ្ឋានចំណេះដឹង សំដៅពង្រឹង បំពាក់បំប៉ន មន្ត្រីរាជការ ក៏ដូចជាយុវជនទូទៅ ក្នុងការត្រៀមលក្ខណៈចូលរួមបម្រើ ជាតិមាតុភូមិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យបានខ្លាំងក្លា។
សម្រាប់លេខទី១ ព្រឹត្តិបត្រនឹងផ្តោតទៅលើទស្សនៈអ្នកនិពន្ធទៅ លើការឡើងថ្លៃនៃតម្លៃប្រេងសាំងជាសកល និងចំណេះដឹងទូទៅទាក់ទង នឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
ក្នុងនោះផងដែរ នេះជាឱកាសដ៏ល្អដល់បណ្តាអ្នកស្រាវជាវ សិស្សនិស្សិតដែលចាប់អារម្មណ៍ក្នុងការស្រាវជ្រាវ អាចចូលរួមបញ្ចេញ គំនិត ការយល់ឃើញផ្ទាល់ខ្លួន ការវិភាគ និងការស្រាវជ្រាវរបស់ខ្លួន ព្រោះព្រឹត្តិបត្រពាណិជ្ជកម្មអេឡិចត្រូនិកនឹងបើកឱកាសក្នុងការស្វាគមន៍ នូវរាល់សមិទ្ធផល និងស្នាដៃស្រាវជ្រាវគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដែល អាចជាអត្ថបទស្រាវជ្រាវ វិភាគគោលនយោបាយ ករណីសិក្សា បទ អត្ថាធិប្បាយ ឬវិចារណកថាជាដើម។ លើសពីនេះទៅទៀត រាល់ការចូល រួមរបស់អ្នក នឹងផ្តល់ឱកាសក្នុងការទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាទទួលបានការពិនិត្យ វាយតម្លៃ កែសម្រួលពីគណៈកម្មការជំនាញ ទទួលបានធាតុចូលបន្ថែមសម្រាប់កែសម្រួលពង្រឹងគុណភាព ខ្លឹមសារ និងអត្ថន័យ ទទួលបានឱកាសឈ្នះតំណែង “អ្នកស្រាវជ្រាវឆ្នើម” របស់ វិទ្យាស្ថាន ទទួលបានឱកាសផ្សព្វផ្សាយស្នាដៃជាសាធារណៈតាមប្រព័ន្ធ អ៊ីនធឺណិត ក៏ដូចជាឱកាសចូលរួមសិក្ខាសាលា សន្និសីទ និងកិច្ចប្រជុំ ថ្នាក់ជាតិ និងអន្តរជាតិនានាផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុភក្រ្តា

