Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈិន សុធារី ក្រោយជួបស្នេហា សមតាមចិត្តប្រាថ្នាបោះវាចារបែបនេះ

spot_img

ភ្នំពេញ ៖ អតីតពិធីការិនី តូចច្រឡឹង ឈិន សុធារី ដែល កន្លងមកជួបស្នេហា មិនសមប្រកបពេលនេះ បានប្រទះស្នេហ៍ជាថ្មី ជាមួយបុរសម្នាក់ដែលមានងារ ជាឯកឧត្តម។ អ្នកនាង បានសម្រេចចិត្តរស់នៅជាមួយគ្នា ហើយបានហៅគូស្នេហ៍រូបនោះថា ស្វាមីពេញៗមាត់។ អ្វីដែលធ្វើឲ្យ មិត្តសិល្បករ ភ្ញាក់ផ្អើលគឺ ឈិន សុធារី បានក្លាយជាជំទាវ ហើយក្តាប់នូវមុខរបរ ធំៗដូចជាក្លាយជាថៅកែពុះដីឡូតិ៍លក់ និងក្លាយជាថៅកែភោជនីយដ្ឋានមួយដែរ។ នេះជាសំណាងមួយ ក្រោយស្មុគស្មាញចំណងស្នេហ៍បែកបាក់ ។

នាបណ្តាញសង្គម របស់អ្នកនាង ឈិន សុធារី បានបង្ហោះសារបង្ហាញពាក្យមួយចំនួនថា «ត្បិតពួកយើងជាជនសាមញ្ញា តែលុយមិនអាចទិញលក់កិត្តយសរបស់ពួកយើងបានឡើយ ។ សច្ចៈ និងសុច្ចៈរិក យុត្តិធម៌ សមធម៌ សីលធម៌ សុជីវធម៌និងគុណធម៌ជាចម្បង ។ ភាពស្មោះត្រង់ ជាចរិករបស់ពួកយើង កន្លងមកដាច់ខាតកិត្តយសគឺសំខាន់ជាងលុយរាប់រយលានដុល្លាទៅទៀត ។ ចង់រកដៃគូរបែបនេះយូរហើយ ទើបតែប្រទានមកលោកព្រះ »។ ក្រោយពេលជួបស្នេហ៍ សមបំណង បានបុរសលួងបេះដូង ប្រេះស្រាំ អ្នកនាង ឈិន សុធារី រមែងបង្ហាញមុខស្វាមី មិនបានលាក់លៀមនោះទេ។ មិនថាកម្មវិធីក្នុង និងក្រៅសិល្បៈ គឺអ្នកនាងបណ្តើរគ្នា ចូលរួមបញ្ជាក់ថា ស្នេហាថ្មីនេះ ពិតជាធ្វើឲ្យ អ្នកនាង ជឿទុកចិត្ត ធ្វើជាដៃគូបេះដូងបាន មិនមានអ្វីដែល ព្រួយចិត្តដូចមុនទៀតឡើយ។

ក្នុងជំនួបចុងក្រោយមួយ អ្នកនាង សុធារី បាននិយាយខ្លះៗថា អ្នកនាង មិនទាន់ដឹងថាចូលរោងការពេលណានោះទេ អាស្រ័យលើ ពេលវេលា ជាអ្នកកំណត់។ ម្យ៉ាងចាស់ទុំញាតិមិត្តដឹងឭទៅហើយ។ សំខាន់លើចិត្តយើងជឿជាក់គ្នា។ អ្វីដែលត្រូវធ្វើពេលនេះ រកទទួលទាន អោយបានល្អប្រសើរ ព្រោះរាល់ថ្ងៃក៏រវល់ជាមួយអាជីពដែលកំពុងដំណើរការផងដែរ។ អ្នកនាង ឈិន សុធារី ធ្លាប់រៀបការ ជាមួយអតីត តារាសម្តែង សុវណ្ណ មករា បានចំណងដៃកូនកូនភ្លោះ ប្រុស១ស្រី១។ ស្នេហាក្រោមផ្កាស្លានេះ មិនសមប្រកប បានដាច់ដោចគ្នាធ្វើអោយមានការ សោកស្តាយ។ ទ្រាំរស់ងារជាមេម៉ាយ យូរឆ្នាំទើបជំពប់ស្នេហ៍ជាថ្មី ក្រោមការសម្រេចិត្តបើកបេះដូង ម្តងទៀត៕​រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×