ជឿថាប្រិយមិត្តជាច្រើន នៅចាំបានហើយ ចំពោះវីដេអូស្ប៉តខ្លីមួយ របស់ក្រសួងសុខាភិបាល ដែលផ្សព្វផ្សាយក្នុងការណែនាំ អំពីសារសំខាន់នៃការបំបៅដោះទារក ដោយទឹកដោះម្តាយតែមួយមុខគត់ឲ្យបាន ៦ ខែ ដែលទទួលបានភាពល្បីល្បាញខ្លាំង កាលអំឡុងឆ្នាំ២០០០។
ពិតណាស់ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនោះ គឺថាតួសម្តែងនៅក្នុងស្ប៉តអប់រំនេះ ជាក្មេងស្រីម្នាក់ដែលមានអាយុប្រហែល ៣-៤ ប៉ុណ្ណោះ តែនាងមានសមត្ថភាពអាចសម្តែងបានយ៉ាងល្អ និងបានច្រៀងដោយផ្ទាល់បទ «តាក់ទីងណឹងៗ» ដើម្បីបំពេរប្អូនរបស់នាង នៅក្នុងអង្រឹងខ្ទមលស្រែ ខណៈម្តាយបស់នាង កំពុងជាប់រវល់ច្រូតស្រូវ ឃើញថាទទួលបានការកោតសរសើរជាខ្លាំង។
តែដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈគេបានឃើញផេកមួយបានបញ្ចេញឲ្យឃើញ និងបញ្ជាក់ថា ក្មេងស្រីតូចនោះ ឥឡូវនេះ នាងធំពេញរូបពេញរាងក្រមុំស្តូកហើយ បន្ទាប់ពីល្បីឈ្មោះកាលពីជាង២០ឆ្នាំមុន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



