Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាបាតុកម្មកក្រើកទីក្រុងប៊្រុចសែល ចាប់ខ្លួន និង បញ្ជូនទៅកាន់មន្ទីរពេទ្យ ជាង៧០នាក់

spot_img

រដ្ឋធានីប៊្រុចសែល (Brussel) ៖ នៅក្នុងមហាបាតុកម្មយ៉ាងកក្រើក ទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ រហូតឈានដល់ការផ្ទុះអំពើហិង្សានោះ ប៉ូលិសបានចាប់ខ្លួនក្រុមបាតុករ ចំនួន៦០នាក់ ហើយប៉ូលិស៣នាក់ និង ក្រុមបាតុករចំនួន១២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ថ្វីបើរដ្ឋាភិបាលប៊ែលហ្ស៊ិក កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានប្រកាសបន្ធូរបន្ថយនូវវិធានការរឹតត្បិតកូវីដ-១៩ក្ដី ក៏កំណត់ ពីការឆ្លងនៅតែកើនឡើង ទើបរដ្ឋាភិបាលជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួន ត្រូវតែចាក់វ៉ាក់សាំងដូចជំរុញ ដើម្បីរក្សាបាននូវប័ណ្ណកូវីដ ដែលអាចអនុញ្ញាតឲ្យពួកគេ ចូលទៅកាន់រង្គសាល ឬរោងកុន បាន។ ប័ណ្ណចាក់វ៉ាក់សាំងកូវីដនេះ នឹងក្លាយជាប័ណ្ណដ៏មានសារសំខាន់បំផុត សម្រាប់អ្នកចង់ចូលភោជនីយដ្ឋាន សារមន្ទីរ និងកន្លែងសាធារណៈជាច្រើនទៀត។

ទោះជាយ៉ាងណា វិធានការទប់ស្កាត់កូវីដរបស់រដ្ឋាភិបាល បាននាំឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីក្រុមអ្នកប្រឆាំង។ ក្រុមបាតុករ ប្រហែលជា៥០ ០០០នាក់ បាននាំគ្នាចេញមកតាមដងផ្លូវ នៅក្នុងទីក្រុងប៊្រុចសែល ធ្វើបាតុកម្មប្រឆាំង រហូតឈានដល់ការផ្ទុះអំពើហិង្សា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

ក្រុមបាតុករខ្លះ បានបា.ញ់កាំជ្រួច ខណៈប៉ូលិសកំពុងតែបង្កើនកម្លាំង ចូលទៅកាន់សួនច្បារ ជាកន្លែងដែលពួកបាតុករជាច្រើនក្រុម កំពុងប្រមូលផ្តុំគ្នា។ ចំណែកកម្លាំងប៉ូលិស បំពាក់ដោយខែលការពារកុបកម្ម មួកដែក និងមួកសុវត្ថិភាព ក៏បានចូលទៅឡោមព័ទ្ធ និងប្រើប្រាស់រថយន្ដបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ រហូតឈានដល់ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង។

នៅក្នុងអំពើបាតុកម្មអហិ.ង្សា រហូតឈានដល់ការប្រទូសរ៉ាយដាក់គ្នា រវាងប៉ូលិស និង ក្រុមបាតុករនោះ សមត្ថកិច្ចបានចាប់ខ្លួនក្រុមអ្នកតវ៉ា ចំនួន៦០នាក់។ ក្រៅពីនេះ ក៏មានប៉ូលិស៣នាក់និង ក្រុមបាតុករ១២នាក់ រងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ផងដែរ។

បើតាមទីភ្ញាក់ងារសុខាភិបាលសហភាពអឺរ៉ុប បានបញ្ជាក់ថា បច្ចុប្បន្ន វីរុសអូមីក្រុង ក្លាយជាវីរុសបំប្លែងខ្លួនថ្មីលេចធ្លោជាងគេ នៅក្នុងប្លុកនេះ និងប្រទេសជិតខាង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×