Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​មុខ​ស​ញ្ញាគ្រឿងញៀន​ចំនួន​១​នាក់ និង​ដកហូត​គ្រឿងញៀន​

​បាត់ដំបង ​៖ ​ជនសង្ស័យ​ម្នាក់ រួម​នឹង​វត្ថុតាង​គ្រឿងញៀន ត្រូវបាន​នគរបាល​ស្រុក​កំរៀង កំពុង​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ កាលពី​ថ្ងៃ​ទី​២៩​ខែ​មេសា​ឆ្នាំ​២០១៨​។​

​នគរបាល​ស្រុក​កំរៀង បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ​២០១៨ តាម​បទបញ្ជា​របស់​លោក​ឧត្តម សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង​ក៏​ដូច​មតិ​ដឹកនាំ របស់​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស កម្លាំង​នគរបាល​ស្រុក​កំរៀង​ដែល មាន​លោក​វរសេនីយ៍ទោ គឹម ពន្លក ជា​អធិការ ចូលរួម​ដោយ មន្ត្រីនគរបាល​ផ្នែក​ជំនាញ បានធ្វើការ បង្ក្រាប​ករណី​គ្រឿងញៀន​មួយ​ករណី​ក្នុង​មូល ដ្ឋា​ន​ឃុំ បឹរាំង ស្រុក​កំរៀង ខេត្ត​បាត់ ដំបង ដោយ​ធ្វើ​ការឃាត់ខ្លួន​ជន​សង្ស័យ ចំនួន​១​នាក់ ។ ដកហូត​បាន ៖ ​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ( ICE)​ទម្ងន់ ០១,៦២ ក្រាម ព្រម​ទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×