ផ្កាក្បាលខ្មោច ៖ រុក្ខជាតិចម្លែកនេះមានឈ្មោះដើម ពិតជាពិរោះប្រៀបប្រដូចនឹងមាស ហើយមានច្រើនៅតំបន់ទ្វីបអឺរ៉ុប អាមេរិក និងអាហ្វ្រិកខាងជើង ។ ប្រសិនបើចោលភ្នែកមួយភ្លែត ផ្កានេះស្អាតគួរសម ។ ពេលដែលនៅមានស្លឹកពណ៌ផ្កាកុលាបគ្រប់គ្រាន់ ប៉ុន្តែពេលដែលវារោយទងផ្កា នឹងបន្សល់ទុករូបភាពមួយមិនខុសអ្វីជាមួយឆ្អឹងក្បាលខ្មោច ។
“ផ្កាតំបន់ត្រីកោណ” វាមានឈ្មោះហៅថា Hydnora Africana ប្រភេទរុក្ខជាតិដ៏កម្រប្រទះនេះ រហូតដល់ធ្វើឲ្យគេមានការអៀនខ្មាស ពិសេសនារីៗវ័យជំទង់ វាមានដុះនៅតំបន់ដីរាំងស្ងួត ហើយវាស្រូបទាញទឹកពីឫសឈើដទៃទៀតពីដើមឈើនៅក្បែរនោះ ។
ផ្កាបបូរមាតត់ ៖ ជាមួយនឹងរូបរាងពិសេសនេះ វាបានទាក់ទាញចំណាប់អារម្មណ៍អ្នកវិទ្យាសាស្ត្រ ។ ផ្កាបបូរមាត់ដ៏ទាក់ទាញនេះ មានឈ្មោះវិទ្យាសាស្ត្រ Psychotria Elata ត្រូវបានគេសម្លឹងឃើញមានច្រើន នៅតំបន់ត្រូពិក នាតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង ។
ផ្សិតខួរក្បាល ៖ មូលេហតុដែលគេហៅបែបនេះ ដោយសារតែភិនភាគខាងក្រៅរបស់ផ្សិតនេះ ពុំខុសអ្វីនឹងខួរក្បាលរបស់មនុស្ស ។ ផ្សិតខួរក្បាលវាជាអាហារដ៏ឆ្ងាញ់ពិសារ ប៉ុន្តែទាមទារឲ្យមានការពិនិត្យពិច្ច័យព្រោះអម្បូរវាខ្លះមានសារធាតុពុល ។
ផ្សិតពោះវៀតតូច ៖ នេះគឺជាប្រភេទផ្សិតដែលដុះតាមដើមឈើ មើលពីខាងក្រៅវាពុំខុសអ្វីនឹងពោះវៀនតូចរបស់មនុស្សឡើយ ។ គេឃើញវាសម្បូរនៅអង់គ្លេស reland ដែនគោកអឺរ៉ុប និងអូស្ត្រាលី ។
ផ្សិតកម្អែរឈាម ៖ តាមពិតទៅវាគឺជាប្រភេទជ័រផ្សិតហូរចេញមកក្រៅ ហើយដោយសារតែវាមានព័ត៌ក្រហមទើបមើលទៅពុំខុសអ្វីនឹងរុក្ខជាតិដែលកំពុងហូរឈាមនោះទេ ។ ថ្វីត្បិតតែវាមិនពុល ប៉ុន្តែគេមិនប្រើប្រាស់វាដោយហេតុថា វាល្វីងពេក ៕ លីសា