Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តពាក់ផ្លាកលេខនគរបាល បញ្ច្រាសផ្លូវទៅបុ.ករះកន្លែងលក់មីឆា បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

spot_img

ភ្នំពេញ ÷ បុរសម្នាក់ជាមន្ត្រីនគរបាលស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីតមួយគ្រឿង ពាក់ផ្លាកលេខនគរបាល បញ្ច្រាសផ្លូវក្នុងល្បឿនលឿន ទៅបុ.ករះកន្លែងលក់មីឆា និងទ្វារផ្ទះប្រជាពលរដ្ឋបណ្តាល ឲ្យរងការខូចខាតធ្ងន់ធ្ងរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមករាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសជាមន្ត្រីនគរបាលម្នាក់ បើករថយន្តម៉ាកកាមរីហាយព្រីត ពណ៌សពាក់ផ្លាកលេខនគរបាល 2.3882 បើកបរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិចបញ្ច្រាសផ្លូវ ក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុ.ករះកន្លែងលក់មីឆា និងបាយឆា បណ្តាលឲ្យខ្ទាតរាយប៉ាយពេញផ្លូវ រួចបន្តល្បឿនទៅបុ.កទម្លុះចូលទ្វារផ្ទះប្រជាពលរដ្ឋ រងការខូចខាតសម្ភារៈអស់ជាច្រើន ចំណែកឯតៃកុងរថយន្តបង្កជាមន្រ្តីនគបាលត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុ រងចាំការដោះស្រាយ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចឱ្យភាគីរថយន្តបង្ក និងភាគីរងគ្រោះចរចាគ្នា ដោយភាគីរថយន្តបង្កព្រមសងជាសំណងទាំងអស់ នៅថ្លៃខូចខាតបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img