Wednesday, June 29, 2022

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ បុរសជាប់ចោទ ៥នាក់ ពាក់ព័ន្ធបទល្មើស កា.ប់រានព្រៃ ឈូសឆាយដី ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ

ភ្នំពេញ : តុលាការកំពូល កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសាទុក្ខ របស់បុរសជាប់ចោទ ៥ នាក់ ដែលត្រូវបានតុលាការដំបូងខេត្តបន្ទាយមានជ័យ ចោទប្រកាន់ ជាប់ពាក់ព័ន្ធអំពី កា.ប់រានព្រៃ ឈូសឆាយដី ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅដីស្ថានីយផ្សព្វផ្សាយ និង ស្តាព្រៃឈើតាបែន នៅចំណុច ដីជាង ១៨៩៥ ហិកតា ស្ថិតនៅឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីអំឡុង ឆ្នាំ ២០២១ ។

លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សានុំជម្រះ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ៥ នាក់ខាងលើមាន ឈ្មោះ ទី១- ឈ្មោះ កើត ណូត ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរកសិករ ។ ទី២- ឈ្មោះ វណ្ណ ឆន ភេទប្រុស អាយុ ៧៤ ឆ្នាំ មុខរបរ ធ្វើចំការ ។ ទី៣ -ឈ្មោះ អុំ អិត ភេទប្រុស អាយុ ៥២ ឆ្នាំ មុខរបរ ធ្វើចំការ ។ ទី៤ – ឈ្មោះ ង៉ោ គង់អឿន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ ធ្វើចំការ ។ និង ទី៥ ឈ្មោះ លេខ ញួក ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ ធ្វើចំការ ។ អ្នកទាំង ៥ នាក់ មានទីលំនៅ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ទី ២៣ ខែ មិនា ឆ្នាំ ២០២០ បានកាត់ទោស ជនជាប់ចោទ ដាក់ពន្ធនាគារ កំណត់ ម្នាក់ៗ ៥ ឆ្នាំ ពីបទ” កាប់រានព្រៃ ឈូសឆាយដី ហ៊ុមព័ទ្ធកាន់កា.ប់ដីព្រៃ ប្រព្រឹត្តនៅដីស្ថានីយផ្សព្វផ្សាយ និង ស្តាព្រៃឈើតាបែន នៅចំណុច ដីជាង ១៨៩៥ ហិកតា ” ផ្តន្ទាទោសតាមមាត្រា ៩៧ នៃច្បាប់ស្តីពីព្រៃឈើ ឆ្នាំ ២០០២ ។

តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា