Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខអតីតប្រធានអង្គរក្ស លោកឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធបទល្មើស ឃាត.កម្មគិតទុកជាមុន បា.ញ់ស.ម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ !!

spot_img

ភ្នំពេញ : តុលាការកំពូលកាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសាទុក្ខ អតីតប្រធានអង្គរក្ស លោកឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ពាក់ព័ន្ធនឹងបទល្មើស ឃាត.កម្មគិតទុកជាមុន ដោយបា.ញ់ស.ម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ប្រព្រឹត្តិនៅមុខហាងលក់ ផ្លែឈើ ឡោតិចសេង ក្នុងសង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ អំឡុងឆ្នាំ ២០១៤ ។

លោក យូរ ឧត្តរា ជាប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ មុខពេលចាប់ខ្លួន ជាអង្គរក្សឧកញ៉ា ថោង សារ៉ាត់ ។ ចំណែកឯ ជនរងគ្រោះ ឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងត៍ ត្បូងពេជ្រ និងជាប្រធានក្រុមហ៊ុន Shimmex Group ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ មីនាឆ្នាំ ២០១៩ បានផ្តន្ទាទោស ជនជាប់ចោទ ទី១- ឈ្មោះ ថោង សារ៉ាត់ មានងារ ជាឧកញ៉ា , ទី២- ឈ្មើ សៀង វាសនា , ទី៣- ឈ្មោះ កួយចាន់ថុល, ទី៤-ឈ្មោះ មាស សម្បត្តិ ហៅ ទូច , និងទី៥- ឈ្មោះ ឃុន ចិត្រា ដាក់គុកក្នុងម្នាក់ៗកំណត់ អស់មួយជីវិត ក្រោមការចោទប្រកាន់ ពីបទ« ផ្ដើមគំនិតក្នុងអំពើឃាត.កម្មគិតទុកជាមុន« តាមមាត្រា២៨ , មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ«អំពើឃាត.កម្មគិតទុកជាមុន» តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ សមគំនិតក្នុងអំពើឃាត.កម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

តុលាការរាជធានី ក៏បានបង្គាប់ឱ្យពួកគេ ទាំង៥នាក់ ត្រូវរួមគ្នាសងជម្ងឺចិត្ត ចំនួន ១០លានដុល្លារអាមេរិក ទៅភរិយារបស់ជនរងគ្រោះ ដែលត្រូវជាភាគី ដើមបណ្ដឹង នៅក្នុងរឿងក្តីនេះ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានសម្រេចដោះលែង ជនជាប់ចោទចំនួន៤នាក់ មានឈ្មោះ ថោង សារ៉ាត់, ឈ្មោះ កួយ ចាន់ថុល, ឈ្មោះ មាស សម្បត្តិ ហៅ ទូច និង -ឈ្មោះ ឃុន ចិត្រា ពីពន្ធនាគារ ជាបណ្តោះអាសន្ន ។

តែសាលាឧទ្ធរណ៍ បានរក្សាឃុំខ្លួនជនជាប់ចោទឈ្មោះ សៀង វាសនា នៅក្នុងពន្ធនាគារដដែល។ ឈ្មោះ សៀង វាសនា ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូល។

នាពេលសវនាការ កាលពីព្រឹកថ្ងៃពុធនេះ ជនជាប់ចោទ ឈ្មោះ សៀង វាសនា ដែលមានវត្តមាន នៅក្នុងបន្ទប់សវនាការ បានឆ្លើយបដិសេធយ៉ាង ដាច់អហង្កការ ចំពោះការចោទប្រកាន់ និងកាត់ទោសរូបគាត់ ដាក់គុកអស់មួយជីវិត អំពីសំណាក់តុលាការថ្នាក់ក្រោម។

ឈ្មោះ សៀង វាសនា បាននិយាយប្រាប់តុលាការកំពូលថា គាត់មិនប្រព្រឹត្ត ឬ បា.ញ់ស.ម្លាប់ជនរងគ្រោះនោះ គឺជាមនុស្សដែលធ្លាប់ស្គាល់គ្នា ឬ មានជម្លោះ គំនុំនឹងគ្នាផង។

វាសនានិយាយថា «តើខ្ញុំធ្វើបែបនេះធ្វើអី ? បើមនុស្សមិនដែលស្គាល់គ្នាផង??»។

ជនជាប់ចោទសៀង វាសនា បានសំណូមពរ ដល់តុលាការកំពូល មេត្តាជួយរកយុត្តិធម៌ រកការពិត ដោយសម្រេចទម្លាក់បទចោទប្រកាន់ចំពោះ រូបលោក និងដោះលែងរូបលោក ឲ្យមានសេរីភាពវិញ ដើម្បីបានជួបជុំនឹងក្រុមគ្រួសារវិញ។

តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×