Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ហ្គាស​ដាំបាយ​ទំងន់​១០​គីឡូ​ ឆេះ​រោង​បាយ​និង​របួស​មនុស្ស​៥​នាក់​ នៅ​ស្រុក​រមាស​ហែក​

spot_img

ស្វាយរៀង​ ៖ ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ដោយសារ​ផ្ទុះ​ហ្គាស​ដាំបាយ​ទង្ង​ន់​១០​គីឡូ​លាន់​ដូច​គ្រាប់ផ្លោង​បណ្តាល​ឆេះ​រោង​បាយ​ម៉ត់​និង​គ្រោះថ្នាក់​ដល់​មនុស្ស​៥​នាក់​និង​រង​បួស​ធ្ងន់​ស្រាល​។​ករណី​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​នៅ​ភូមិ​ស្រែ​ឬ​ស្សី​ឃុំ​អំពិល​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​។​

សមត្ថកិច្ច​នគរបាល​ស្រុក​រមាស​ហែក​បាន​អោយដឹងថាៈ​ករណី​ផ្ទុះ​ហ្ដាស​ដាំបាយ​មាន​ទំងន់ ១០ គីឡូ​នេះ​បាន​បណ្តាល​អោយ​ឆេះ​រោង​បាយ​និង​គ្រោះថ្នាក់​មនុស្ស ចំនួន​០៥ នាក់​នេះ​ដោយសារ​ម្ចាស់ផ្ទះ​បើក​ហ្គាស​ដាំបាយ​ពេល​ព្រឹក​ក៏​ផ្ទះ​ឆេះ​តែម្តងទៅ​។​មនុស្ស​ដែល​រងគ្រោះ​នៅក្នុង​ហេតុការណ៍​នេះ​មានឈ្មោះ​ដូចខាងក្រោម​ ៖​ ១/​ឈ្មោះ​ប្រាក់ ផាត់​ភេទ​ប្រុស​អាយុ​៧៤​ឆ្នាំ របួសធ្ងន់​ ។ ២/​ឈ្មោះ​នុត ណាន​ភេទ​ស្រី​អាយុ​៤២ ឆ្នាំ របួសធ្ងន់​ ។ ៣/​ឈ្មោះ​នុត ស៊ី​ណន​ភេទ​ស្រី​អាយុ​២៧ ឆ្នាំ របួសធ្ងន់​ ។ ៤/​នុត នី​ភេទ​ស្រី​អាយុ​៣០ ឆ្នាំ របួសស្រាល​ ។ ៥/​ឈ្មោះ​សុខ ម៉ា​នី​ត​ភេទ​ស្រី​អាយុ​០៦ ឆ្នាំ របួសស្រាល​។​

​ក្នុងករណី​នេះ​រថយន្ត​ពន្លត់​អគ្គីភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក បាន​ទៅ​ពន្លត់​ទាន់ពេលវេលា  ៕ ​វ៉ៃកូ​


spot_img
×