ភ្នំពេញ៖ សេវាកប៉ាល់ដឹកជញ្ជួនអ្នកដំណើរតាមដងទន្លេចេញ _ចូលភ្នំពេញ ក្រុងតាខ្មៅ ពិតជាមានល្បឿនលឿន និងអាចទទួលយក បាន ។ តែអ្វីដែលគួរអោយកត់សំគាល់នោះអ្នកដែលទទួលសេវានេះភាគច្រើនពួកគាត់មកជិះដើរលេងកំសាន្ត ដើម្បីលំហែលចិត្ត។
ប្រជាពលរដ្ឋដែលបាននឹងកំពុងទទួលសេវានេះបានអោយដឹងថា ពួកគាត់មកជិះកប៉ាល់លឿននេះមានគ្នាមួយក្រុម៥ទៅ៦នាក់ ហើយការជិះកប៉ាល់នេះពួកគាត់មានបំណងជិះដើរលេងកំសាន្តប៉ុណ្ណោះ ពោលគឺពេលជិះមកដល់តាខ្នៅចូលកាហ្វេប្រមាណ១ម៉ោងក៏ត្រឡប់តាមកប៉ាល់លឿននេះទៅរាជធានីភ្នំពេញវិញ ។ចំណែកប្រជាពលរដ្ឋខ្លះទៀត ពេលជិះទៅដល់ក្រុងតាខ្មៅហើយគឺមិនចុះទេ ពោលគឺរងចាំជិះត្រឡប់មកភ្នំពេញវិញតែម្តង។
បើតាមបុគ្គលិកដែលបំរើកាេងារនៅលើកប៉ាល់លឿននេះបានបញ្ជាក់អោយដឹងថា ក្នុងមួយថ្ងៃៗកប៉ាល់របស់គាត់រត់បាន៣ជើង ដោយក្នុងមួយថ្ងៃៗមានអ្នកមកទទួលសេវានេះប្រមាណពី២០ទៅ៣០នាក់ប៉ុណ្ណោះ ហើយបើតាមគាត់សួរនិងស្ទង់មតិគឺអ្នកជិះភាគច្រើនជាអ្នកដើរលែងកំសាន្ត ហើយអ្នកជិះមានតែចាប់ពីពេលថ្ងៃត្រង់ដល់ល្ងាច ។
បើតាមការមើលឃើញជាក់ស្តែងពីក្រុមអ្នកព័ត៌មានដែលចុះផ្ទាល់ទៅទទួលយកសេវានេះ បានឃើញជាក់ស្តែងថា កប៉ាល់ដឹកជញ្ជួនអ្នកដំណើរតាមដងទន្លេចេញ ចូលភ្នំពេញ ក្រុងតាខ្មៅ មិនទាន់មានអ្នកដំណើរ ច្រើននូវឡើយទេ បើទោះបីខាងក្នុងការណូតមានម៉ាស៊ីនត្រជាក់ តែមានក្លិនប្រេងមិនល្អ នាំអោយអ្នកដំណើរបង្ខំចិត្តជិះខាងក្រៅវិញ។ តែអ្វីដែលល្អនោះ គឺការជិះកប៉ាល់លឿននេះទៅមកក្រុងតាខ្មៅ_ភ្នំពេញ ឃើញថា លឿន ពោលគឺពីភ្នំពេញ(ផែមុខផ្សាររាត្រី)ដល់ក្រុងតាខ្មៅរួមនិងការចូលចំណតចតុមុខមួយកន្លែងថែមទៀត យើងប្រើប្រាស់តែ៣០នាទីប៉ុណ្ណោះ។
គួរបញ្ជាក់ថា គម្រោងស្ថាបនាផែនិងស្ថានីយ៍ដឹកអ្នកដំណើរ សម្រាប់សេវាដឹកជញ្ជូនតាមផ្លូវទឹក បើតាមគម្រោង មានចំនួន ៦ទីតាំង លើផែនការចំនួន ១១ទីតាំង ក្នុងនោះរួមមាន ៖ ១-ទីតាំងក្រោមស្ពានព្រែកព្នៅ ២-ទីតាំងសួនច្បារប្រជាធិបតេយ្យឫស្សីកែវ ៣-ទីតាំងកំពង់ផែភ្នំពេញ ៤-ទីតាំងអតីតកប៉ាលណាហ្កា ខាងជើងដអរិយក្សត្រ ៥-ទីតាំងភូមិដើមច័ន្ទច្បារអំពៅនិងទី ៦-ទីតាំងក្រុងតាខ្មៅ។ តែមកពេលនេះទើបដំណើរកាេបាន៤ទីតាំងទេ ស្មើនឹងកប៉ាល់ចំនួន៣គ្រឿង ដែលបើតាមគម្រោង នឹងមានកប៉ាល់ល្បឿនលឿនប្រមាណ ២០គ្រឿង ដើម្បីដាក់អោយដំណើរការតាមផ្លូវទឹកនេះ។
គម្រោងស្ថាបនាផែនិងស្ថានីយ៍ដឹកអ្នកដំណើរ សម្រាប់សេវាដឹកជញ្ជូនតាមផ្លូវទឹក បើតាមគម្រោង មានចំនួន ៦ទីតាំង លើផែនការចំនួន ១១ទីតាំង ក្នុងនោះរួមមាន៖ ១-ទីតាំងក្រោមស្ពានព្រែកព្នៅ ២-ទីតាំងសួនច្បារប្រជាធិបតេយ្យឫស្សីកែវ ៣-ទីតាំងកំពង់ផែភ្នំពេញ ៤-ទីតាំងអតីតកប៉ាលណាហ្កា ខាងជើងដអរិយក្សត្រ ៥-ទីតាំងភូមិដើមច័ន្ទច្បារអំពៅនិងទី ៦-ទីតាំងក្រុងតាខ្មៅ។
គម្រោងនៃការបង្កើតអោយមានកប៉ាល់ដឹកជញ្ជួនអ្នកដំណើរតាមដងទន្លេចេញ ចូលភ្នំពេញ ក្រុងតាខ្មៅ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយ បើតាមគម្រោងនេះនឹងមានកប៉ាល់ល្បឿនលឿនប្រមាណ ២០គ្រឿង ដើម្បីដាក់អោយដំណើរការតាមផ្លូវទឹកនេះ។
គម្រោងនេះនឹងដឹកអ្នកដំណើរតាមចំណតដែលនឹងមាននៅតាមទន្លេសាប… នៅទន្លេចតុមុខ… នៅទន្លេបាសាក់ ចាប់ពីស្ពានព្រែកព្នៅខណ្ឌ ព្រែកព្នៅ រហូតមកដល់រាជធានីភ្នំពេញ និងបន្តដល់ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយបើតាមគម្រោង នឹងចាប់ផ្ដើមពីម៉ោង៦ព្រឹក ដល់ម៉ោង៨យប់ ដែលមានចម្ងាយធ្វើដំណើរជាង២៤ គីឡូម៉ែត្រ។
ពាក់ព័ន្ធនឹងគម្រោងនេះដែរ រដ្ឋបាលរាជធានី នឹងសាងសង់ផែ និងចំណតអ្នកដំណើរចំនួន១១កន្លែង រវាងពីព្រែកព្នៅនិងក្រុងតាខ្មៅ និងប្រើកប៉ាល់ល្បឿនលឿនចំនួន ២០គ្រឿង ដែលកប៉ាល់១គ្រឿងអាចផ្ទុកអ្នកដំណើរ ចំណុះបាន ៩០នាក់។ កប៉ាល់នោះ អាចបើកបរក្នុងល្បឿន ពី៣០ទៅ៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ការធ្វើដំណើរពីចំណត១ ទៅចំណត១ នឹងប្រើរយៈពេលពី ១២នាទី ទៅ១៥នាទី៕ ដោយ ៖ បញ្ញាស័ក្តិ