Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធការវា.យធ្វើបា.បឪពុកបង្កើត និងដុ.តឪពុកទាំងរស់ បណ្តាលឲ្យរងរបួសធ្ងន់ នៅខេត្តពោធិ៍សាត់ !!

spot_img

ខេត្តខេត្តពោធិ៍សាត់ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តខេត្តពោធិ៍សាត់ កាលពីរសៀល ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើសហិ.ង្សាមានស្ថានទម្ងន់ទោស ដោយវា.យធ្វើបា.ប និង យកដែកកេះដុ.ត ទៅលើឪពុក ខ្លូនឯងបង្កើត បណ្តាលឲ្យរងរបួសធ្ងន់ ប្រព្រឹត្តនៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលស្រុកបាកាន បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ហ៊ុ ហាត ភេទប្រុស អាយុ ៣០ឆ្នាំ ។ ចំណែកឯជនរងគ្រោះមាន ឈ្មោះ ខំ ហ៊ា អាយុ ៦៧ឆ្នាំ។ អ្នកទាំង២នាក់ គឺត្រូវជាឪពុក និងកូនបង្កើត រស់នៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ «ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមបញ្ញតិ្ត មាត្រា២១៨ នៃ ក្រមព្រហ្មទណ្ឌ និង ប្រឈមនឹងការជាប់គុកពី ២ទៅ ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពិរុទ្ធភាព។
ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×