Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សប្រុសស្រី ៣នាក់ រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកស្វាយទាប

spot_img

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ=(បណ្តាលអោយរងរបួសស្រាល មនុស្ស ៣នាក់ ស្រី០១នាក់ ចំណែកម៉ូតូ ខូចខាត ស្រាល ០២​ គ្រឿង​​ ) កាលពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ​ ឆ្នាំចរ ព.ស២៥៦២​ ត្រូវនិងថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង៣១​ នាទីនៅចំណុចលើផ្លូវជាតិលេខ១គីឡូូម៉ែត្រលេខ ១៣៥-១៣៦​ ស្ថិតក្នុងភូមិប្រសូតិ១​ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

សមត្ថកិច្ចបានឱ្យដឹងថា ៖ ភាគីខាងម៉ូតូឈ្មោះ ជុត​ ភេទប្រុស អាយុ៥៩​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​ មានទីលំនៅ ភូមិបឹងរៃ ឃុំ​ក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល (មិនពាក់មួកសុវត្ថភាព​) បើកបរម៉ូតូម៉ាក ហុងដាឌ្រីម​ C125 ស៊េរី​២០០៥ ពណ៌ ខ្មៅ ស្លាកលេខ កណ្ដាល​១K-៣០២៧ ទិសដៅពីកើតទៅលិច ។

​អ្នក​រួម​ដំណើរ​ឈ្មោះ​ ណុប​ សៅ​ ភេទ​ ប្រុស​ អាយុ​៤៨​ ឆ្នាំ​មុខរបរ​ កសិករ​ ទីលំនៅ​ភូមិ​គោកព្រីង​ ឃុំគោកព្រីង​ ស្រុកស្វាយជ្រំ​ ខេត្ត​ស្វាយរៀង​ រងរបួស​ស្រាល​(ពាក់​មួក​សុវត្ថិភាព​)។

ប្រភពដដែលបានឱ្យដឹងទៀតថាៈភាគីខាងម៉ូតូឈ្មោះ​ ងិន​ ឆវី ភេទស្រី​ អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ កម្មករ​រោងចក្រ​ មានទីលំនៅ ភូមិត្រពាំងអំពិល ឃុំ​សំបួរ ស្រុកស្វាយទាប​ ខេត្តស្វាយរៀង រងរបួសស្រាល បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី​ឆ្នាំ​ ២០១០ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ​១AI-៨០២១ រងរបួស​ស្រាល (មិនពាក់មួកសុវត្ថិភាព) ទិសដៅពី កើតទៅលិច​។

ចំណែកឯអ្នករងរបួសទាំងអស់ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យស្វាយរៀង​ ។ មូលហេតុ ករណីនេះអ្នកបើកបរម៉ូតូហុងដាឌ្រីម​ស៊េរី​២០០៥​ វ៉ាជែង​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​។

ចំពោះមធ្យោបាយទាំង០២ត្រូវបានជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកនិងកសាងសំណុំរឿងតាមនីតិវិធី ៕ វ៉ៃកូ

 

spot_img
×