Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ បង្កើតទោស បុរសម្នាក់ ដែលចាប់រំ.លោភក្មួយស្រី អាយុ៨ ឆ្នាំ នៅខេត្តតាកែវ ដាក់គុក៨ ឆ្នាំ

spot_img

ភ្នំពេញ : កាលពីព្រឹកថ្ងៃទី ២៨ ខែ មករាឆ្នាំ ២០២២នេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានប្រកាសសាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ដាក់គុក ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរំ.លាភសេព.សន្ថវ: មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០២០ ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ៧ ឆ្នាំ មកនៅជាន់គុក កំណត់ ៨ ឆ្នាំវិញ ។ តែបើកផ្លូវឱ្យគាត់ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

លោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ រឿន សុជា ភេទប្រុស អាយុ ២៧ ឆ្នាំ ។

ចំណែកឯ ជនរងគ្រោះ គឺជាកុមារីម្នាក់ ដែលមានអាយុ ៨ ឆ្នាំ ( ត្រូវជាក្មួយ) មានទីលំនៅ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ត្រូវបាន សាលាខេត្តដំបូងខេត្តតាកែវ កាលពីខែ កញ្ញា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នំា ពីបទ រំ.លាភសេព.សន្ថវ:មានស្ថានទម្ងន់ទោស ។ តែគាត់បានប្តឹងឧទ្ធរណ៍ ។
ជនជាប់ចោទ ត្រូវឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២០ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

spot_img
×