Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតទីម័រខាងកើត ស្នើសុំជាថ្មីចំពោះ សម្ដេចតេជោ ហ៊ុន សែន ឱ្យជួយប្រទេសទីម័រ ដើម្បីបានចូលជាសមាជិកទី១១របស់អាស៊ាន

spot_img

ភ្នំពេញ ៖ បន្ទាប់ពីប្រមុខការទូតនៃប្រទេសទីម័រខាងកើត បានស្នើសុំជាថ្មីចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយប្រទេសទីម័រលេស្តេ ដើម្បីបានចូលជាសមាជិកទី១១របស់ អាស៊ាន , សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងខិតខំជួយជំរុញឱ្យប្រទេសទីម័របានចូលជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យបានឆាប់។

ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។

ពាក់ព័ន្ធនឹងសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាតែងតែសម្តែងការគាំទ្រ ដល់ការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត ហើយចំពោះមុខ សម្តេចមានប្រសាសន៍ថា កម្ពុជានឹងបន្តជំរុញសរសេរស្តម្ភសេដ្ឋកិច្ច និងសង្គម វប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅប្រទេសទីម័រខាងកើតឱ្យបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានគោរពស្នើសុំសម្តេចតេជោ បញ្ជូនអ្នកបច្ចេកទេសមកសិក្សា អំពីកម្ពុជាពាក់ព័ន្ធនឹងការចូលខ្លួនទៅក្នុងអង្គការ WTO, ការចូលខ្លួនទៅក្នុងសមាជិកសហគមន៍អាស៊ាន និងបានគោរពស្នើសុំសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានជួយប្រទេសទីម័រឡេស្ត ដើម្បីបានចូលជាសមាជិកអាស៊ាន ហើយក៏បានគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោដែរ ដើម្បីធ្វើការជំរុញកិច្ចសហប្រតិបត្តិការ នៃវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ចំពោះសំណើរបស់ទីម័រខាងកើត សុំចូលជាសមាជិកអាស៊ាន សម្តេចតេជោបានមានប្រសាសន៍ថា សម្រាប់កម្ពុជាតែងតែគាំទ្រការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើតហើយចំពោះមុខនេះ។
សម្ដេចតេជោក៏មានប្រសាសន៍ថា កម្ពុជានឹងបន្តជំរុញសសរស្ដម្ភសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅទីម័រខាងកើត ឲ្យបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្ដេចតេជោបានស្វាគមន៍ក្នុងការបញ្ជូនអ្នកបច្ចេកទេសមកកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីការចូលជាសមាជិកអង្គការ WTO ចូលជាសមាជិកអាស៊ាន ហើយក៏ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីរិះរកវិធីជំរុញឲ្យមានការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មឡើងវិញ ជាពិសេសជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនិងអនុស្សរណៈដែលបានចុះហត្ថលេខារួចហើយ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×