Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាច់កម្មមែន! ខ្មឹប ត្រូវប្តីក្មេង ប្រើអំពើហិ.ង្សា រួចចុះចោលបាត់

spot_img

ភ្នំពេញ ៖ ពិតជាសាច់កម្មឥតឈប់មែន អតីតតារាសម្តែងនាង រ៉េន សុធារី ហៅនាង ខ្មឹប ត្រូវបានស្វាមីវ័យក្មេងប្រើអំពើហិ.ង្សាវា.យច្រំធាក់រហូតមានរបួសស្មាម ហើយរត់គេចខ្លួនបាត់ស្រមោល។

ក្រោយហេតុការណ៍នេះនាង ខ្មឹប ក៏បានសម្រេចដាក់ពាក្យបណ្តឹង និងប្រកាសកាត់ផ្តាច់មនោសញ្ចេតនាជាប្តីប្រពន្ធ ជាមួយបុរសវ័យក្មេងនោះ ចាប់ពីពេលនេះតទៅ។

តាមរយៈបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានក្នុងស្រុកមួយ នាង ខ្មឹប បានលើកឡើងថា នាងត្រូវបានអតីតស្វាមីវា.យធ្វើបា.បរហូតមានរបួសស្នាម។

នាងបញ្ជាក់ថា រឿងរ៉ាវដែលបានកើតឡើងនេះ គឺដោយសារអតីតស្វាមីរបស់នាង បានទាមទារទៅលេងផ្ទះប្អូនស្រី ប៉ុន្តែនាងមិនព្រមដោយយល់ថា នាងមិនមានលុយកាក់គ្រប់គ្រាន់ឡើយ។

នាងបន្តថា ដោយសាររឿងនេះហើយ បានធ្វើឲ្យស្វាមីរបស់នាងមានការខឹងសម្បារ និងបានប្រើហិ.ង្សាមកលើរូបនាងឲ្យមានរបួសជើងនេះតែម្តង។

យ៉ាងណា បើតាមនាង ខ្មឹប ក្រោយកើតហេតុខាងលើនេះ នាងក៏បានដាក់ពាក្យបណ្តឹងតែម្តង និងបានអំពាវឲ្យអតីតស្វាមីរបស់នាង យកកាតសមាគម និងបណ្ណក្រីក្រមកឲ្យនាងវិញ។

គួរបញ្ចាក់ថា អតីតតារាកំប្លែងអ្នកនាង ខ្មឹប បានធ្លាក់ខ្លួនស្រអាប់ពណ៌ ស្ទើរមើលមិនយល់ ក្រោយពីជីវិតរសាត់អណ្តែត អត់មានកោះត្រើយច្បាស់លាស់ បន្ទាប់ពីលេងលះជាមួយអតីតស្វាមីគឺនាយ ហុងដា ។
តារារូបនេះបានធ្លាក់ខ្លួដុនដាបយ៉ាងខ្លាំង ទាំងរូបសម្រស់ និងកម្រិតជីវភាព រហូតធ្លាក់ខ្លួនមកធ្វើសន្តិសុខតាមក្រុមហ៊ុន ហើយត្រូវថៅកេមិនបើកប្រាក់ខែឲ្យថែមទៀត។

យ៉ាងណា ក្រោយជួបរឿងស្នេហា មិនសមប្រកបម្តងទៀតនេះ នាង ខ្មឹប បានប្រកាសលេងចង់មានស្នេហាអ្វីទៀតហើយ ពោលនាងចង់រស់នៅតែម្នាក់ឯង ព្រោះធូរចិត្តជាង។

ជាការកត់សម្គាល់ នាង ខ្មឹប បានចាប់ដៃជាមួយបុរសវ័យក្មេងខាងលើនេះ ជាប្តីប្រពន្ធបានប្រមាណជា២ឆ្នាំ ប៉ុន្តែអ្នកទាំងពីរមិនមានកូនរួមគ្នាឡើយ៕រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×