Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹក ស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន ៩០% នៅឆ្នាំ ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ ដោយឈរលើ លក្ខខណ្ឌបួនយ៉ាង

spot_img

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា-ជប៉ុន និងជាពិសេស លើវិស័យទឹកស្អាត ប្រជាជនកម្ពុជា តែងនឹកគុណដល់ប្រទេសជប៉ុន ដែល បានដើរតួយ៉ាងសំខាន់លើវិស័យទឹកស្អាតនៅកម្ពុជា ដូចសុភាសិតខ្មែរដែលថា បានផ្លែឈើហូប ត្រូវនឹកឃើញដល់អ្នកដាំដើមឈើ។

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លើកទី ១៤ ឆ្នាំ ២០២២ – Cambodia Japan Water Supply and Sewer Seminar 2022 (14th) នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២២នេះនៅទីស្តីការក្រសួង។

សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុនលើកទី ១៤ ឆ្នាំ ២០២២ ដែលស្ថិត ក្រោមការឧបត្ថម្ភរបស់អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ-សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុង គីតាគ្យូស៊ុ(KOWBA) ប្រទេសជប៉ុន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍កម្ពុជា ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្ដែងគាំទ្រនិងវាយតម្លៃខ្ពស់ ចំពោះការរៀបចំឱ្យមានសិក្ខាសាលានេះឡើងជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ ជាសិក្ខាសាលា លើកទី ១៤ ហើយ បើទោះជានៅមានវិបត្តិកូវីដ ១៩ក៏ដោយ ។ នេះបានបង្ហាញនូវទំនាក់ទំនងដ៏ល្អរវាងកម្ពជា-ជប៉ុន និង ជាពិសេស លើវិស័យ ទឹកស្អាត ប្រជាជនកម្ពុជា តែងនឹកគុណដល់ប្រទេសជប៉ុន ដែលបានដើរតួយ៉ាងសំខាន់លើវិស័យទឹកស្អាតនៅកម្ពុជា ដូចសុភាសិតខ្មែរដែលថា បានផ្លែឈើ ហូប ត្រូវនឹកឃើញដល់អ្នកដាំដើមឈើ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានថ្លែងថា វិស័យឯកជន របស់ជប៉ុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលា នេះទាំងការចូលរួមដោយផ្ទាល់ និង តាមប្រព័ន្ធអនឡាញ ហើយបានចូលរួមធ្វើជាវាគ្មិនផងដែរ។ សិក្ខាសាលានេះ នឹងបង្ហាញអំពីវិស័យទឹកស្អាតរបស់ កម្ពុជា ស្ថានភាព បញ្ហាប្រឈម ការត្រៀមអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត និងស្ថានភាព ប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកនៅកម្ពុជា, ការសហការគាំទ្ររបស់ភាគីជប៉ុនដល់វិស័យទឹកស្អាតនៅកម្ពុជានិង ទំនាក់ទំនងរវាងការផ្គត់ផ្គង់ទឹកស្អាត សុខភាព សាធារណៈ និងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះ វាគ្មិននៃប្រទេសជប៉ុនដែលនឹងចូលរួម ធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យានានា ដល់អង្គសិក្ខាសាលា អំពីការងារដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ក៏ដូចជា ទិសដៅក្នុងការចូលរួម អភិវឌ្ឍន៍វិស័យទឹក ស្អាតនៅកម្ពុជា ដែលនឹងរួមចំណែកការសម្រេចបាន នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា ៖ «ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹក ស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន ៩០% នៅឆ្នាំ ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ ដោយឈរលើ លក្ខខណ្ឌបួនយ៉ាងគឺ ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។ ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងខិតខំ ប្រឹងប្រែងក្នុងការជំរុញការអភិវឌ្ឍន៍វិស័យទឹកស្អាត តាមរយៈ ការកសាងឯកសារបទដ្ឋានគតិយុត្តិ,ការវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត, ការពង្រឹងស្ថាប័នរបស់អង្គភាពរដ្ឋាករទឹកសាធារណៈ រួមមាន៖ ការចុះពិនិត្យវឌ្ឍនភាព និងការជំរុញអង្គភាពរដ្ឋាករទឹកសាធារណៈឱ្យទៅជាអង្គភាពស្វយ័ត, ការលើកទឹកចិត្ត និងពន្លឿនការ ចេញប្រកាសអនុញ្ញាតជូនប្រតិបត្តិករទឹក ស្អាតឯកជន ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត, ការពង្រឹងសមត្ថភាពធនធានមនុស្សសម្រាប់វិស័យ, ការកសាងឧបករណ៍នានាសម្រាប់គាំទ្រដល់ការដឹកនាំវិស័យ និងការកៀរគរហិរញ្ញប្បទានសម្រាប់វិស័យ ជាដើម សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះដែរ ក៏មានពិធីចុះហត្ថលេខាលើរបាយការណ៍សកម្មភាពនិង សមិទ្ធផលការងាររយ:ពេល២ឆ្នាំ ក្រោមអនុស្សារណ: យោគយល់គ្នា រវាងឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយលោក ARITA Hitoshi អនុប្រធាន សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុង គីតាគ្យូស៊ុ(KOWBA) ពីប្រទេសកម្ពុជា និងជាមួយ លោកKANEO Akitoshi អគ្គនាយកអង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ ពីប្រទេសជប៉ុន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×