Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ស្នើឲ្យទូតអារ៉ាប៊ីសាអ៊ូឌីត ជួយអំពាវនាវ អ្នកវិនិយោគទុន មកបណ្ដាក់ទុន រកស៊ីឲ្យបានច្រើន នៅរាជធានីភ្នំពេញ

spot_img

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើឲ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយអំពាវនាវ ទៅដល់អ្នកវិនិយោគទុន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យមកវិនិយោគ បណ្ដាក់ទុន រកស៊ីនៅរាជធានីភ្នំពេញ ឲ្យបានច្រើន ខណៈដែលរាជធានីភ្នំពេញ បានបើកសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺកូវីដ-១៩មានភាពធូរស្រាល ដែលអាចទប់ស្កាត់ការរីករាលដាលជំងឺនេះ បានល្អប្រសើរ។

ការស្នើឡើងបែបនេះ របស់ឯកឧត្តមឃួង ស្រេង បានធ្វើការឡើងកាលពីល្ងាចថ្ងៃទី២៨ មករាឆ្នាំ២០២២
ក្នុងជំនួបសំដែងការគួរសម រវាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម (H.E Saul F.MAL Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាននិវសនដ្ឋាននៅទីក្រុងហាណូយ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅរាជធានីភ្នំពេញមានកម្មករ កម្មការិនីបម្រើការងារប្រមាណ៦០ម៉ឺននាក់ ។ រាជធានីភ្នំពេញ ក៏ដូចជា ប្រទេសកម្ពុជាទាំងមូលបានបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អ ដោយសារ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន បានស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានល្អ រហូតទទួលបានចំណាត់ថ្នាក់លេខ៣ លើពិភពលោក និងបានបានបើកសេដ្ឋកិច្ច ប្រទេស ឡើងវិញផងដែរ។

ទន្ទឹមនឹងនេះ លោកស្នើសូមឲ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាននិវសនដ្ឋាននៅទីក្រុងហាណូយ ជួយអំពាវនាវ ទៅអ្នកវិនិយោគទុន ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតមកវិនិយោគ បណ្ដាក់ទុន រកស៊ីនៅរាជធានីភ្នំពេញអោយបានច្រើនដូចជាទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត មានទាំង លូ ប្រឡាយ ទឹកជាដើម ។ រាជធានីភ្នំពេញនិងទទួលយកអ្នកវិនិយោគទុនទាំងអស់ពីអារ៉ាប៊ីសាអូឌីត ។

ឯកឧត្តមឃួង ស្រេង ក៏បានថ្លែងនូវ ការអរគុណផងដែរ ចំពោះបំណងល្អរបស់អារ៉ាប៊ីសាអ៊ូឌីត លើការកម្ចីឥណទាន ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា តាមរយៈការសម្របសម្រួល ពីលោកឧកញ៉ាអូស្មាន់ហាស្សាន់។

ឯកឧត្តមហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម (H.E Saul F.MAL Suwelim) បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ពិតជាមានភាពស្រស់បំព្រង ។ យើងបានជំរុញឲ្យមាន វិស័យទេសចរណ៍នៃទាំងពីរកម្ពុជា -អារ៉ាប៊ីសាអូឌីត មានភាពល្អប្រសើរ ដោយប្រជាពលអារ៉ាប៊ីសាអូឌីត បានមកទេសចរណ៍នៅកម្ពុជាច្រើន ហើយពលរដ្ឋកម្ពុជាក៏បានទៅទេសចរ នៅប្រទេសអារ៉ាប៊ីសាអូឌីត ច្រើនផងដែរ ។

ឯកឧត្តមមានបំណងចង់ចងសម្ព័ន្ធភាព ឲ្យកាន់តែល្អប្រសើរជាមួយនឹងប្រទេសកម្ពុជា ក្នុងនោះ រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត មានបំណងមក ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាដែរ ប៉ុន្តែត្រូវបានលើកពេលទៅវិញ ហើយគ្រោងនឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងអំឡុងខែ មិនា ឆ្នាំ ២០២២ខាងមុខ។

ឯកឧត្តមហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម បានទទួលស្គាល់ថា កម្ពុជាគឺជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញ ហើយក៏ជាប្រទេសមួយទប់ស្កាត់កូវីដ-១៩ បានយ៉ាងល្អប្រសើរផងដែរ។

ឯកឧត្តម ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាសមាជិកG២០ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២០ ដែលជាប្រទេសអ្នកមាន ដែលធ្វើអោយអារ៉ាប៊ីសាអ៊ូឌីត មានជំនួយជាច្រើនលើវិស័យមនុស្សធម៌ជាទៅលើប្រទេសមួយចំនួនលើពិភពលោក ។ សម្រាប់កម្ពុជា អារ៉ាប៊ីសាអ៊ូឌីតបានជួយផ្ដល់អាហារូបករណ៍និស្សិតកម្ពុជាចំនួន ៨៥កន្លែង ទាំង បរិញ្ញាបត្រនិងបណ្ឌិតផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×