Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធានាធិបតី​ហ្វីលីពីន ៖ គីម ជុង​អ៊ុន គឺជា​និមិត្តរូប​របស់​ខ្ញុំ​!

​នៅ​ថ្ងៃ ៣០ ខែ​មេសា នេះ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​សរសើរ​លោក​គីម ជុង​អ៊ុន​ថា គឺជា “​វីរៈជន​របស់​មហាជន​” ក្រោយពេល​មេដឹកនាំ​កូរ៉េខាងជើង​សន្យា​សហការណ៍​ជាមួយ​កូរ៉េ​ខាងត្បូង “​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​” ពី​ឧបទ្វីប​កូរ៉េ ។​

​ក្រោយ​ជំនួប​កំពូល​អន្តរ​កូរ៉េ​មេដឹកនាំ​គីម ជុង​អ៊ុង បាន​ក្លាយជា​និមិត្តរូប​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo ។​

​តាម​នោះ​លោក Duterte ឲ្យដឹងថា លោក​គីម បាន​ក្លាយជា “​និមិត្តរូប​” របស់ខ្លួន ហើយ​បើ​មាន​ឱកាស​ជួប លោក​នឹង​និយាយ​ជាមួយ​លោក គីម ថា “​ខ្ញុំ​ពិតជា​ចូល​ចិត្ត​លោក​ណាស់​” ព្រោះ​លោក​ចេះ​ធ្វើ​ការសម្រេចចិត្ត​ត្រូវ​ពេលវេលា ។​

​លោក Duterte បាន​វាយតម្លៃ​អំពី​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​កូរ៉េ​ទាំងពីរ​ថា ៖ តាំងពី​ដើម​រហូតទល់​ពេលនេះ លោក​គីម ច្រើន​ត្រូវ​គេ​ពណ៌នា​ថា ជា​មនុស្ស “​គ្មាន​សីលធម៌​” ក្នុង​សហគមន៍​អន្តរជាតិ ។ តាមរយៈ​ជំហាន​មួយ​ដ៏​មហិមា ឥឡូវ​គាត់​បាន​ក្លាយជា​វីរៈជន​របស់​មហាជន ។ លោក​ពោល​បន្ថែមថា “​មើល​ទៅ​គាត់​ដូចជា​មនុស្ស ត្រឹមត្រូវ រីករាយ​និង​ទន់ភ្លន់​។ គាត់​អាច​ចាត់​ទុក​ខ្ញុំ​ជា​មិត្ត ។ គាត់​បាន​នាំយក​នូវ​ឥទ្ធិពល​ដ៏​ធំធេង​មួយ​ធ្វើឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ ថយ​ចុះ​ភាព​តានតឹង​យ៉ាងច្រើន ។ ហើយ​អាច​ត្រឹម​និយាយបានថា អាច​បញ្ចៀស​បាន​នូវ​សង្គ្រាម​មួយ​ដែល​គ្មាន​នរណា​ចង់ ។​

​គួររំលឹកថា មុន​នេះ​ប្រធានាធិបតី​ហ្វីលីពីន បាន​រិះគន់​យ៉ាងច្រើន​ចំពោះ​កូរ៉េខាងជើង ដោយសារ​តែ​កម្ម​វី​ធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ៕ សូ​យ​ន​