Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ិន លក្ខិណា ព្យាយាម រំលេចខ្លួន ជាគ្រូផង និងអ្នកតំណាងជាតិឆ្ពោះ ដំណើរប្រឡង

spot_img

ភ្នំពេញ ៖ កញ្ញា អ៊ិន លក្ខិណា ដែលជា បវរកញ្ញា លំដាប់រងទី១ Miss Grand Cambodia 2021 ត្រូវបានប្រធានថ្នាក់ដឹកនាំឲ្យ បំពេញភារៈ សំខាន់ៗក្នុងនាមជាអ្នកមានតំណែងល្អ។ កញ្ញា កំពុងមមាញឹកធ្វើជា គ្រូបង្វឹក បេក្ខភាព កំពុងប្រឡងផង ហើយក៏បង្វឹកខ្លួនឯងអោយ ខ្លាំងដើម្បីចាកចេញពីកម្ពុជា ឆ្ពោះប្រកួតក្នុងកម្មវិធប្រឡង « Miss Supranational 2022» នាឆាកអន្តរជាតិ។

ក្នុងពេលរាល់ថ្ងៃនេះ កញ្ញា រាងខ្ពស់ស្រឡូន អ៊ិន លក្ខិណា កំពុងបង្ហាញសមត្ថភាព ជាគ្រូបង្វឹកបណ្តា បេក្ខភាពនីមួយៗ ដែលជាសិស្សប្អូន មកប្រឡង Miss Teen International Cambodia ហើយនេះជាឱកាសដែល នាងកំពុងតែចាប់ផ្តើម កសាងសមត្ថភាព។ បើយោងតាមការ ឲ្យដឹងអំពី មេកើយគ្រប់គ្រងបវរកញ្ញា ក្នុងស្ថាប័ន របស់នាងដែលមើលគ្រប់គ្រងបាននិយាយថា លក្ខិណា ជាក្មេងស្រី ដែលកម្រចុះចាញ់ឧបសគ្គណាស់ នាងរមែង ចេញមុខតតាំងអ្វីដែលលំបាក។ ដោយសារតែស្រឡាញ់ ការតស៊ូនេះហើយ ទើបនាងអាចក្លាយជាបវរកញ្ញាបាន។ ពិសេសជាងនេះ បើនិយាយពីការប្រឡងទម្រាំ បានមកដល់ពេលនេះលក្ខិណា ជួបនូវការប្រកួត បវរកញ្ញា តាមកម្មវិធីផ្សេងៗ មិនតិចដងនោះទេ។

ឆ្លងកាត់បទពិសោធន៍ ល្អបែបនេះ ទើបគេជឿថា ស្នាដៃដែលនាង កំពុងតែធ្វើឡើងនាពេលនេះ ពិតជាទទួលបានផលផ្លែល្អ បន្តទៀត។ រីឯប្អូនៗ ជាបេក្ខនារី ដែលកំពុងតែដាក់ពាក្យប្រឡង នឹង ទទួលបាន បទពិសោធន៍ថ្មីៗ ច្រើនជាមិនខាន តាមរយៈរៀមច្បងដែលកំពុងតែចែករំលែកផ្ទាល់។ អ្វីដែលយើងរំពឹង គិតថាឱកាសចេញទៅ ប្រកួតក្រៅប្រទេស នាងពិតជា រំលេចបានស្នាដៃទាក់ទាញ មិនឲ្យចាញ់ ម្ចាស់មកុដ ប៉ូគីមថេង សុតធីតា នោះទេ ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×