Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍តម្កល់ទោសបុរសជាប់ចោទម្នាក់ ជាប់គុក១២ ឆ្នាំ ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន១៥ កញ្ចប់

spot_img

ភ្នំពេញ : សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២ បានប្រកាសសាលដីកា និង តម្កល់ទោស បុរសជាប់ចោទម្នាក់ ជាប់គុកកំណត់ ១២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកនិង ជួញដូរគ្រឿងញៀន ចំនួន ១៥ កញ្ចប់ ប្រព្រឹត្តនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីអំឡុង ឆ្នាំ ២០២០ ។

លោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ម៉េង ចាន់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ កាត់ទោស ដាក់គុកកំណត់ ១២ ឆ្នាំ ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២០ នៅក្នុងឃុំ ឃុំអំពិលទឹក ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលដកហូតបាន ថ្នាំញៀន ប្រភេទមេតំហ្វីតាម៉ីនចំនួន១៥ កព្ចាប់ មានទម្ងន់សរុប ១២៣,៧២ ក្រាម ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×