Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ញុង ចេញមកលាងខ្លួន រឿងបាត់វត្តមាននៅ CTN

spot_img

ភ្នំពេញ ៖ តារាកំប្លែងនាងខ្ញុង បានចេញមុខមកបកស្រាយ ពាក់ព័ន្ធចម្ងល់មហាជន រឿងបាត់មានវត្តមានសម្តែងកំប្លែង ក្នុងកម្មវិធី២គ្រួសារ របស់ស្ថានីយទូរទស្សន៍CTN ខណៈពេលអ្នករៀបចំកម្មវិធី បានជ្រើសរើសតារាថ្មីមួយទៀត សម្រាប់ជំនួសតំណែងរបស់នាង។

ដើម្បីលាងជម្រះខ្លួនឲ្យមានឈ្មោះល្អឡើងវិញ គេចពីការសន្និដ្ឋានរបស់មហាជន ដែលចោទប្រកាន់នាងថា ត្រូវគេបណ្តេញចេញនោះ អ្នកនាង ខ្ញុង បានប្រកាសបដិសេធទាំងស្រុង នូវការយល់ឃើញមួយនេះ។

តាមរយៈវីដេអូដែលបានLive អ្នកនាង ខ្ញុង បានលើកឡើងប្រាប់មហាជន ដែលបានសាកសួរថា រហូតមកទល់នាពេលនេះ នាងមិនបានបោះបង់ចោលការងារសិល្បៈនោះឡើយ ហើយការមិនមានវត្តមាននៅក្នុងវង់កំប្លែងCTN ទៀត មិនមែនមកពីគេបណ្តេញចេញនោះឡើយ។

នាងបញ្ជាក់ថា តាមរឿងនេះ នាងសម្រេចចាកចេញ និងសុំឈប់ដោយខ្លួនឯងប៉ុណ្ណោះ ដោយសារនាងយល់ថា នាងមិនមានក្រេឌីតល្អ សម្រាប់ទស្សនិកជនមួយចំនួនឡើយ បន្ទាប់ពីនាងបានជួបរឿងដែលហ៊ុំព័ទ្ធ ដោយបំណុលជុំទិសរាប់សិបម៉ឺនដុល្លារ។

នាងបន្ថែមថា មួយទៀតនាងអាចធ្វើឲ្យជះឥទ្ធិពលមិនល្អ ដល់ក្រុមទាំងមូល ដោយសារតែរឿងខាងលើនេះ ហេតុនេះនាងក៏សម្រេចចិត្តសុំឈប់សម្តែង ពីកម្មវិធី២គ្រួសារតែម្តង ប៉ុន្តែការងារសិល្បៈនាងមិនបោះបង់ចោលឡើយ ដោយនាងនៅតែទទទួលយកការសម្តែង ជាពិសេសការហៅឲ្យច្រៀងកាត់សក់ តាមមង្គលការដដែល។

យ៉ាងណា បើតាមអ្នកនាង ខ្ញុង នាងបានស្នើសុំឲ្យមហាជន កុំមានការភាន់ច្រឡំថា នាងត្រូវបានCTN ឬលោកតា វ៉ិចទ័រ ដែលអ្នករៀបចំកម្មវិធីបណ្តេញចេញ ដោយសារតែមិនចង់ឲ្យមានឈ្មោះមិនល្អ សម្រាប់ទ្រនំដែលនាងធ្លាប់ជ្រកកោននោះឡើយ ពោលអ្វីៗគឺនាងសម្រេចចិត្តចាកចេញ ដោយខ្លួនឯងប៉ុណ្ណោះ។

អ្នកនាង ខ្ញុង បានសម្រេចដើរចេញ ពីការសម្តែងក្នុងកម្មវិធី២គ្រួសារ ដែលចាក់ផ្សាយតាមស្ថានីយទូរទស្សន៍CTN ដោយជំនួសមកវិញ ដោយតារាកំប្លែងដែលសម្បូរទេពកោសល្យនាង ពីយ៉ា ពីន ដែលមានបទពិសោធន៍ សម្តែងកំប្លែងជាមួយនាយក្រឹម ក្នុងកម្មវិធីសំណើចចុងសប្តាហ៍ របស់ស្ថានីយទូរទស្សន៍បាយ័ន៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×