Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្ត​ឡិច​ស៊ី​ស​៤៧០ បុក​ម៉ូតូ ស្លាប់​ម្នាក់​នៅនឹងកន្លែង​

spot_img

​​ខេត្ត​ព្រៃវែង ៖ អ្នកបើក​ម៉ូតូ​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ត​ឡិច​ស៊ី​ស​៤៧០ បុក​ម៉ូតូ នៅ ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ ៥២ – ៥៣ ស្ថិតក្នុង​ភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង ។​

​សាក្សី​ឃើញ​ហេតុ​ការ​ប្រាប់ថា គេ​ឃើញ​ម៉ូតូ មួយ​គ្រឿង​របស់​ជនរ​ង​គ្រោះ ម៉ាក C125 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CP 9456 បើកបរ​ដោយ​ជនរងគ្រោះ​តែម្តង ឈ្មោះ គង់ គុណ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ភូមិ ព្រៃ​អំពៅ ឃុំ​ព្រៃទទឹង ស្រុក​មេសាង ខេត្ត​ព្រៃវែង ធ្វើដំណើ​ពី​លិច​មក​កើត ដល់​ចំណុចកើតហេតុ ម៉ូតូ​បាន​ប្តូរ​គន្លង​ផ្លូវ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយរ​ថយ​ន្មួ​យ​គ្រឿង ម៉ាក​លិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2F 9191 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​រត់​បាត់ ដែល​កំពុង​ធ្វើដំណើ​រ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ​កន្លែងកើតហេតុ ។​

ក្រោយពេល​កើតហេតុ​នគរបាល​មូក​ដ្ឋា​ន​បាន​ចុះ​អន្តរគមន៍​វាស់ វែង​និង​ប្រមូល​វត្ថុតាង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ប​ស្រុក​ពារាំង ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×