វីដេអូបង្ហាញទិដ្ឋភាពតារាចម្រៀងជនជាតិឥណ្ឌូនេស៊ីប្រុសស្រីមួយគូ បកស្រាយបទចម្រៀងមួយបទដ៏ពិរោះ ឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។ ប៉ុន្តែ អ្វីដែលធ្វើឲ្យមហាជនលាន់មាត់សរសើរខ្លាំងនោះ គឺថាអ្នកចម្រៀងស្រីជាដៃគូរូបនោះ ពុំត្រឹមតែច្រៀងពិរោះនោះទេ តែសម្រស់របស់នាងវិញគឺពិតស្អាតខ្លាំងណាស់។
ស្រីស្អាតជាតារាចម្រៀងរូបនេះ ក៏ត្រូវបានគេស្គាល់មានឈ្មោះថា Sumi ជានារីផ្កាប្រចាំភូមិដែលត្រូវបានបុរសជាច្រើនកោតសរសើរ ព្រោះថារាងរៅរបស់នាងខ្ពស់ស្វែលស្រឡូន និងវង់ភក្រ្តស្រស់ស្អាតដ៏ទាក់ទាញទៀតផង។
ពិតណាស់ សម្រាប់វីដេអូនៃការសម្តែងបកស្រាយចម្រៀងមួយបទនេះ ដែលពិរោះទាំងភ្លេង និងទាំងអ្នកច្រៀង ធ្វើឲ្យអ្នកទស្សនាជាច្រើន បានសម្តែងការកោតសរសើរជាខ្លាំងតែម្តង។ ក្នុងនោះមតិអ្នកខមិនបានលាន់មាត់ថា៖ ភ្លេងលេងឡូយណាស់!, អូយ ស្តាប់១០ដងហើយនៅតែពិរោះ, អ្នកចម្រៀងស្រីស្អាតដូចទេពធីតាអុីចឹង, ស្តាប់បានតែមិនដឹងអត្ថន័យថាម៉េច តែឃើញពួកគាត់សម្តែងលក្ខណៈខាងប្រុសសរសើរខាងស្រី និងសុំសេចក្តីស្នេហា ពិតជាចូលចិត្តខ្លាំងណាស់,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










ទស្សនាវីដេអូ=> (Video)