Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី 0១ ខែ​ឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំ​ជូត ៖ ការងារ មិនល្អ ប្រយ័ត្ន​មាន​អ្នក​ច្រណែន​ឈ្នាស​នី​ស​ការងារ​របស់​អ្នក ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ ចាយវាយ​គួរ​ចេះ​សន្សំសំចៃ បញ្ចៀស​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា មិន​មាន​ភាពកក់ក្តៅ , ឧស្សាហ័កើត​មានទំនាស់​ជារឿយៗ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ ប្រព្រឹត្ត​ទៅ​ធម្មតា ពុំ​កើត​មាន​រឿង​អ្វី​ក្រៅ​បំណង ។ លុយកាក់ ផ្លូវ​ចិត្ត​មិន​សប្បាយ ឥទ្ធិពល​ដល់​ការចាយវាយ ។ មនោសញ្ចេតនា ប្រយ័ត្ន​មាន​ជន​ទី ៣ មក​បំបែកបំបាក់​ស្នេហា​របស់​អ្នក ៕

​ឆ្នាំ​ខាល ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ ទោះបី​មាន​គូប្រជែង តែ​រាល់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន ។ លុយកាក់ គួរ​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់ តែ​ក៏​គួរ​ស្តាប់​យោបល់​អ្នក​ជុំវិញ​មុន​ពេល​សម្រេច​ចិត្ត​វិនិយោគ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ៕

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ​របស់​ខ្លួន មិន​ត្រូវ​លូកដៃ​ចូល​ជ្រៅ​ទៅក្នុង​កិច្ចការ​អ្នកដទៃ ។ លុយកាក់ គួរ​សកម្ម​ស្វែងរក​ឱកាស​រក​ចំណូល​ដោយ​ខ្លួនឯង ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ។​

​ឆ្នាំ​រោង ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ ឥទ្ធិពល​មិនល្អ​ដល់​ទិន្នន័យ​ការងារ គួរ​សម្រួល​ឥរិយាបថ​ឡើងវិញ ។ លុយកាក មិន​ល្អ​ប្រសើរ គួរ​ប្រយ័ត្ន កើត​មាន​ការបាត់បង់​ប្រាក់​កាក់ ។ មនោសញ្ចេតនា​ត្រូវ​ម្ចាស់ការ​ជាងនេះទៀត ក្នុង​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ វិវឌ្ឍន៍​ប្រែប្រួល​តាម​លំនាំ​ល្អ មាន​អ្នក​ជួយ​យក​អាសា​ជ្រោមជ្រែង ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​នឹងនរ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការបណ្តាក់ទុន​រកស៊ី ។ មនោសញ្ចេតនា​ងាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ អាច​រកឃើញ​ឱកាស​ជំនួញ រក​ប្រាក់​ពី​ការទំនាក់ទំនង​មិត្តភក្តិ​ថ្មី ។ លុយកាក់ មិនគួរ​វិនិយោគ​ទ្រង់ទ្រាយ​ធំ ធ្វើបាន​តែ​ក្នុង​ខ្ទង់​តូចតាច ។ មនោសញ្ចេតនា មិន​ល្អ​ប្រសើរ កើត​មាន​រឿង​រកាំ រកូស​ជាមួយគ្នា​ជា​ញឹកញាប់ ៕

​ឆ្នាំ​មមែ​៖ ការងារ មាន​អ្នក​ជួយ​យក​អាសា គ្រប់​ឧបសគ្គ​ក្នុង​ការងារ​សុទ្ធតែ​អាច​ដោះស្រាយបាន​ទាំងអស់ ។ លុយកាក់ វិនិយោគ​អំណោយផល​ល្អ ថែមទាំង​មាន​អ្នក​ជួយ​ទំនុកបម្រុង​លុយកាក់​ថែម​ទៀត ។ មនោសញ្ចេតនា រីកចម្រើន មាន​ភាព​សុខដុម​រម្យ​នា​នឹង​គ្នា ៕

​ឆ្នាំ​វក ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មិនត្រូវ​មាន​ចិត្ត​លោភលន់​ប្រយ័ត្ន​ប្រាក់​ក៏​បង់ ថង់​ក៏​ដាច ។ មនោញ្ចេតនា កុំឲ្យ​រឿង​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ៕

​ឆ្នាំ​រកា ៖ ការងារ មាន​បញ្ហា​កើតឡើង​ច្រើន ត្រូវ​ប្រញាប់​ដោះស្រាយ​កុំ​ទុក​យូរ ។ លុយកាក់ គួរ​ស្វែងរក​ជំនួយ​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ខាង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា គួរ​មាន​ភាព​ផ្អែមល្ហែម​ខ្លះ​ក្នុង​ទំនាក់ទំនង​ជាមួយ​គូរ​ស្នេហ៍ ៕

​ឆ្នាំចរ ៖ ការងារ កុំឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ការចេញ​រកប្រាក់ តែ​ក៏​គួរ​យកចិត្តទុកដាក់​ដល់​សុខភាព​ខ្លួនឯង ។ មនោសញ្ចេតនា ប្រយ័ត្ន​វត្តមាន​របស់ “​ជន​ទី​៣” ៕

​ឆ្នាំ​កុរ ៖ ការងារ កើត​មាន​រឿង​ស្មាន​មិន​ដល់​ធ្វើឲ្យ​ខូច​គម្រោង​ការងារ​ដំបូង ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា​ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា​ជាមួយ​គូស្នេហ៍ ៕

×