ស្ត្រីវ័យក្មេងម្នាក់ដែលមានសម្រស់គួរឲ្យទាក់ទាញឈ្មោះ Han Mirim បានបង្កើតឡើងនូវនិយមន័យថ្មីទាំងស្រុងថ្មីមួយដែលគេហៅថា “ស្នេហាល្បឿន” ខណៈពេលនារីរូបនេះសារភាពថា ក្នុងរង្វង់២ឆ្នាំកន្លងមក នាងបានទាក់ទងជាមួយបុរសជិត ២០០នាក់ ហើយបើប៉ាន់ស្មានពីកាដូរដែលនាងទទួលបាននោះមានតម្លៃដល់ទៅ 1លាន won ។ Mirim មានផ្ទៃមុខអំណោយទាន និងរាងទាក់ទាញ។
ថ្មីៗនេះ កម្មវិធីទូរទស្សន៍ល្បីល្បាញកូរ៉េខាងត្បូង Mars People Xfile បានឧទ្ទេសនាមអំពីស្ត្រីវ័យក្មេងម្នាក់ឈ្មោះ Han Mirim ព្រោះតែគាត់អះអាងថា បានទាក់ទងបុរសជិត ២០០នាក់ ក្នុងអំឡុង ២ឆ្នាំកន្លងមក ហើយមូលហេតុគឺរឿងសម្ភារៈប៉ុណ្ណោះ ។ Mirim ឲ្យដឹងថា ខ្លួនច្រើនចែកផ្លូវជាមួយមិត្តប្រុសនៅថ្ងៃជួបគ្នាដំបូងតែម្តង ដោយហេតុថា ពួកគេទាំងនោះនិយមយកវិក្ក័យប័ត្រទូទាត់នៅហាងចែកគ្នាចេញស្មើ ។
នាងបង្អួតបញ្ជីសង្សារលើរលកទូរទស្សន៍ រឿងដែលស្មានពុំដល់នោះគឺ Han Mirim មិនខ្លាចទម្លាយចេញរឿងតម្រូវការសម្ភារៈរបស់ខ្លួន នាងនិយាយត្រង់ៗថា ខ្លួននាងពិតជាពុំអាចមានទំនាក់ទំនងរយៈពេលវែងជាមួយបុរសៗបានឡើយ ដោយហេតុថា ពួកគេពុំឆ្លើយតបបានតម្រូវការហិរញ្ញវត្ថុរបស់នាង ។ ខណៈពេលនោះឯងដែលនាង “ទាត់” ពួកគេចោល ហើយឆ្ពោះទៅរកមុខសញ្ញាមួយថ្មី។
សង្សារនាងក៏ត្រូវទូទាត់វិក្ក័យប័ត្រថ្លៃសេវាទូរស័ព្ទដ៏ខ្ពស់ បន្ទាប់ពីកម្មវិធីនេះ ត្រូវបានផ្សាយ Mirim រងទទួលការរិះគន់យ៉ាងសាហាវចំពោះទស្សនៈរស់ ក៏ដូចជាបុគ្គលិកលក្ខណៈ ទោះយ៉ាងណាស្ថានីយ៍ទូរទស្សន៍កូរ៉េខាងត្បូង tvN បានធ្វើការបដិសេធ និងអះអាងជុំវិញមតិចោទប្រកាន់ថា ពួកគេបានរួមដៃជាមួយ Mirim ជុំវិញរឿងបុរសដល់ទៅ ២០០នាក់ ត្រូវបាននាងទាត់ចោល ៕ ចន្ទ្រា