Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរសោះ! គូ​ដណ្តឹង​ជា​គ្រូបង្រៀន​មួ​យ​គូ ជិះម៉ូតូឌុប​គ្នា​ដើរ​ចែក​ធៀបការ ជួប​គ្រោះ​អកុសល ខាង​ប្រុស​ស្លា.ប់​នៅនឹង​កន្លែ​ង ខណៈ​ខាង​ស្រី​ក្រោយមក​ក៏…

នេះជារឿងមួយគួរឲ្យសង្វេគខ្លាំងណាស់ ដែលគូដណ្តឹងមួយគូ ជាគ្រូបង្រៀនទាំងពីរនាក់ ជិតដល់ថ្ងៃចូលរោងការទៅហើយ បែរជាបានស្លាប់បាត់បង់ជីវិតទាំងពីរគួរឲ្យអាសូរ នៅក្នុងគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូដ៏មហារន្ធត់ ខណៈអ្នកទាំងពីរជិះម៉ូតូវិលត្រឡប់ដើរចែកធៀបការ មកផ្ទះវិញនៅពេលយប់។

ជនរងគ្រោះខាងប្រុសមានឈ្មោះ អំ​ សាមឿង អាយុ ៣៥ ឆ្នាំ ជាគ្រូបង្រៀន ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅនឹងកន្លែង។ ចំណែកខាងស្រីឈ្មោះ ឈួន សូនេត្រ សត្យា អាយុ ២២ ឆ្នាំ ក៏ជាគ្រូបង្រៀនដូចគ្នា ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ជាក់ក្រោយមកថា ក៏បានស្លាប់ផងដែរ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងត្រង់ចំណុចហួសសួនស្ព័របន្តិច ផ្លូវជាតិលេខ៥ មុខវត្តសិរីមង្គល ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាវេលាម៉ោងប្រមាណ៧ យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

មុនពេលកើតហេតុ គេបានឃើញរថយន្តមូយគ្រឿងម៉ាកលិចស៊ីស៣០០ ពណ៌ស ផ្លាកលេខ ភ្នំពេញ ​2AQ-3250 បើកបរក្នុងទិសដៅពីជើងទៅ​ត្បូង​ក្នុងល្បឿនយ៉ាងលឿន។ លុះ​បើកដល់ចំណុចកើតហេតុ (ផ្លូវកោង) ក៏បុកម៉ូតូជនរងគ្រោះម៉ាកទ្រីមពណ៌ខ្មៅ សេរីឆ្នាំ2012 ភ្នំពេញ 1BG-1154 កំពុងជិះឌុបគ្នា ក្នុងទិសដៅ​ផ្ទុយគ្នា​ពីត្បូងទៅ​ជើង​យ៉ាងពេញទំហឹង បណ្តាលឲ្យខាងប្រុសបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្តង។ ចំណែកខាងស្រីជាគូដណ្តឹងរងរបួសធ្ងន់ដោយបាក់ឆ្អឹងត្រគៀកទាំងសងខាង​ត្រូវបានគេបញ្ជូនទៅសង្ក្រោះបន្ទាន់នៅ​មន្ទីរពេទ្យ​ពោ​២ ខេត្តបាត់ដំបងភ្លាមៗផងដែរ។

តែទោះយ៉ាងណា អ្នកគ្រូរងគ្រោះ ដែលត្រូវបានអ្នកដំណើរជួយផុសនៅលើគណនីរបស់នាង ដើម្បីស្វែងរកសាច់ញាតិ ខណៈនាងស្ថិតក្នុងស្ថានភាពរបួសដ៏ធ្ងន់ធ្ងរ បន្ទាប់មក ក៏មានអ្នកស្គាល់បានប្រាប់ក្នុងខមិនថា ផុតទាំងពីរនាក់ហើយ, អ្នកគ្រូសត្យា ស្លាប់ហើយ។

លើសពីនេះ អ្វីដែលគួរឲ្យស្រណោះបំផុតនោះ គឺអ្នកទាំងពីរដែលជាគូដណ្តឹងនឹងគ្នា ត្រូវបានដឹងថាជិតដល់ថ្ងៃចូលរោងការទៅហើយ ខណៈធៀបការក៏ត្រូវបានដើរចែកភ្ញៀវបានមួយចំនួនផងដែរ។ ក្នុងនោះ ខាងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Chhaun Sonetsatya មុនជួបគ្រោះថ្នាក់ប៉ុន្មានថ្ងៃ បានបង្ហោះបញ្ជាក់ពីថ្ងៃចូលរោងការរបស់ខ្លួនថា «ជួបគ្នាខែក្រោយណាបងប្អូន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×