Wednesday, October 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គង់ ច័ន្ទស្រីមុំ នាំកូនគ្រងឈុតចិន ដូចម្ចាស់ក្សត្រី

ភ្នំពេញ ៖ មានការចាប់អារម្មណ៍គ្នា ខ្លាំងណាស់ អំពីតារាស្រី៣នាក់ ដែលកំពុងតែល្បីឈ្មោះបាននាំគ្នា បង្ហាញឈុតក្រហម ហុងស៊ុយចិន បង្ហាញឲ្យ អ្នកគាំទ្រមើល ហើយទទួលបានការកោតសរសើរថា ប្លែកតែម្តង។ ម្ល៉ោះហើយ ទើបគេនិយាយថា វេទិកា បុណ្យចូលឆ្នាំចិន លើកនេះតារាច្រើនរួមគ្នាបង្ហាញ នូវឈុតម៉ូដ ពណ៌ក្រហមប្រដេញគ្នា យ៉ាងប្រសាច។

នៅថ្ងៃសែនចិន មានបងប្អូនខ្មែរដែល. មានសាច់ឈាមជាប់សែស្រឡាយជនជាតិចិន កំពុងប្រារព្ធពិធីសាទរបុណ្យចូល ឆ្នាំចិននេះ។ នៅក្នុងនោះ ក៏មានសិល្បករសិល្បការិនីមួយចំនួន ជាប់សែស្រឡាយចិនផងដែរ។ មានតារាសិល្បៈខ្លះបង្ហាញឈុតក្រហម ខ្លះឈុតខៀវ ខ្លះឈុតទឹកសមុទ្រ តាមបែបប្រពៃណីចិន ដើម្បីត្រៀមអបអរពិធីឆ្នាំថ្មីប្រពៃណីចិននេះ។

ទោះបីជាមិនមែនឈុតក្រហមក៏ដោយ ក្រឡេកមកមើលតារាស្រីល្បីឈ្មោះខាងហ្វេស្សិនប្រចាំប្រទេស កម្ពុជាវិញ គឺអ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រី (ម៉ូម៉ូ) ក៏បានបង្ហាញរូបសម្រស់ ស្រស់ស្អាតគ្រងស្លៀកឈុតប្រពៃណីចិន ពណ៌ទឹកសមុទ្រយ៉ាងស្អាត និងមើលទៅប្លែកខ្លាំងខុសពីរាល់ឆ្នាំ។

ឈុតដែលអ្នកនាងបានគ្រងនេះ ត្រូវបានគេចំណាំឃើញថា ជាឈុតសម្រាប់ម្ចាស់ក្សត្រិយ៍រាជវង្សចិននាសម័យបុរាណ។ អ្នកនាង គង់ ចាន់ស្រីមុំ បានសរសេរសាររៀបរាប់នៅលើហ្វេសប៊ុកថា « 新年快乐 恭喜发财 红包多多 ព្រះនាងតូច យាងមកដល់ហើយ ត្រៀមអាំប៉ាវទ័រៗមកណា»។បើមើលទៅលើគង់ ច័ន្ទស្រីមុំ វិញនៅតែរក្សាបាន ជំហរលេងខ្លួន ស្ទីលថត រូបប្លែកៗ លំដាប់ជួរមុខដដែល។ គ្រប់ស្ទីល ដែលនាងចេញមក បង្ហាញសុទ្ឋតែមិនមាន សភាពដដែលនោះទេ។ ពោលស្រីមុំ និងស្វាមី ជាប់ឈ្មោះ ខាងបង្ហាញម៉ូដែល គាប់ភ្នែកមហាជន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×