Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ៖ ជប៉ុន​នៅ​តែ​ជា​ដៃគូ​អភិវឌ្ឍន៍​ឈានមុខ​គេ​ដ៏​សំខាន់​របស់​កម្ពុជា​

spot_img

​​ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​អះអាង​ថា ជប៉ុន​នៅ​តែ​ជា​ដៃគូ​អភិវឌ្ឍន៍​ឈានមុខ​គេ និង​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កម្ពុជា ក្នុង​ក្រមខ័ណ្ឌ​កិច្ចសហប្រតិបត្តិការអ​ភិ​វ​ឌ្ឍ​ន៍​ផ្លូវការ បាន​រួមចំណែក​ធ្វើឲ្យ​កម្ពុជា​ទទួលបាន​នូវ​ការរី​ក​ចម្រើន​លើ​គ្រប់​វិស័យ​។

​លោក​អគ្គបណ្ឌិត សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ​លោក Tatsuo YAMAZAKI អតីត​អនុ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន ក្នុងឱកាស​ដែល​លោក​មក​បំពេញបេសកកម្ម​ការងារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី ៣០ ខែ មេសា ឆ្នាំ ២០១៨ ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​អ្នក​វិនិយោគិន​បរទេស​ទាំងអស់ ដោយ​បាន​គាំទ្រ​ធុរកិច្ច និង​កំពុងតែ​ខិតខំ​បន្ថែមទៀត​ក្នុង​ការកែលម្អ និង​រៀបចំ​បរិយាកាស​ធុរកិច្ច​អំណោយផល ក្នុង​ការគាំទ្រ​វិនិយោគិន​ទាំងអស់ឲ្យ​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ដោយ​មក​ទាំង​ការ​មាន​ទំនុកចិត្ត និង​ភាពរឹងមាំ​។ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បំពេញ​តួនាទី​យ៉ាង​សំខាន់ ចូលរួម​វិភាគទាន​យ៉ាង​ធំធេង​ដល់​ការស្តារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា នៅក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ចាប់តាំងពី​កិច្ចការ​បង្រួបបង្រួម​ជាតិ​កម្ពុជា ការស្តារ​ឡើង​វិញ និង​រហូត​ដល់​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​លោក Tatsuo YAMAZAKI បាន​ទទួលស្គាល់​ពី​ការរីកចម្រើន និង​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់រប​ស់​កម្ពុជា នា​បរិការណ៍​បច្ចុប្បន្ន​ជាមួយ​ការអភិវឌ្ឍន៍​, សុខ​សន្តិភាព​ពេញលេញ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ក្នុង​រង្វង់​៧​ភាគរយ ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លងមក​។ លោក​បាន​បញ្ជាក់បន្ថែម​ថា ផ្អែក​លើ​កំណើន និង​ការអភិវឌ្ឍន៍​ទាំងនេះ​រូបលោក​ផ្ទាល់ ក៏​ដូចជា​អ្នក​វិនិយោគិន​ជប៉ុន​មាន​ចំណាប់អារម្មណ៍ យ៉ាងខ្លាំង​ចំពោះ​ការ​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។​

លោក Tatsuo YAMAZAKI បានចាត់ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​ទីផ្សារ​បើកចំហ​ខ្លាំង និង​មាន​បរិយាកាស​វិនិយោគ អំណោយ ផល​ច្រើន ដែល​ជា​កត្តា​ជំរុញ និង​លើកទឹកចិត្ត​អ្នក​វិនិយោគិន​បរទេស ទាំងអស់​មិន​ថា​តែ​ជប៉ុន​នោះឡើយ ឲ្យមក​បណ្តាក់​ទុន​នៅ​កម្ពុជា កាន់តែ​ច្រើនឡើងៗ ទាំ​នេះ​និង​រួមចំណែក​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ថែម​ទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ចំពោះ​អ្នក​វិនិយោគិន​បរទេស​ទាំងអស់ ដោយ​រាជ រដ្ឋាភិបាល​កម្ពុជា ជា​រដ្ឋាភិបាល​ដែល​មាន​គោលនយោបាយ​គាំទ្រ​ធុរកិច្ច ដោយ​កំពុងតែ​ខិតខំ​បន្ថែមទៀត​ក្នុង​ការកែលម្អ និង​រៀបចំ​បរិយាកាស​ធុរកិច្ច​អំណោយផល គាំទ្រ​វិនិយោគិន​ទាំងអស់ ដើម្បី​អ្នក​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា មាន​ទំនុកចិត្ត​កាន់តែ​រឹមាំ​ក្នុង​ការ​មក​បណ្តាក់ទុ​ន​នៅ​កម្ពុជា​។ បន្ថែម​លើ​ការលើកកម្ពស់​បរិយាកាស​វិនិយោគ​នេះ កម្ពុជា​នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការល្អ ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ជប៉ុន ដើម្បី​បាន​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×