Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​ណាស់! ខ្វះតែ​ប៉ុន្មាន​ថ្ងៃ​ទៀត ចូល​រោងការ តែ​គ្រោះ​អកុសល បណ្តាល​ឲ្យ​លោកគ្រូ​ស្លា.ប់ រី​ឯ​អ្នកគ្រូ​ជាគូ​ដណ្តឹង​ពេ​លនេះ…

ប្រិយមិត្តជាច្រើន ប្រាកដណាស់បានទទួលជ្រាបរួចហើយ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ឡានបុកម៉ូតូដ៏មហារន្ធត់ បណ្តាលឲ្យលោកគ្រូបង្រៀនម្នាក់​ស្លាប់នៅនឹងកន្លែងភ្លាមៗ​ខណៈនារីជាគូដណ្តឹង បានរងរបួសធ្ងន់ធ្ងរ ខណៈអ្នកទាំងពីរបានជិះម៉ូតូឌុបគ្នាទៅលេងឪពុកម្តាយខាងប្រុស នាថ្ងៃសែនចូលឆ្នាំចិន។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៧​និង​៣០​នាទី យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ លើផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​មុខ​វត្ត​សិរី​មង្គល ស្ថិត​ក្នុងភូមិ​ព្រែកជីក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមូយគ្រឿងម៉ាកលិចស៊ីស៣០០ ពណ៌ស ផ្លាកលេខ ភ្នំពេញ ​2AQ-3250 បើកបរក្នុងទិសដៅពីជើងទៅ​ត្បូង​ក្នុងល្បឿនយ៉ាងលឿន។ លុះ​បើកដល់ចំណុចកើតហេតុ (ផ្លូវកោង) ក៏បុកម៉ូតូជនរងគ្រោះម៉ាកទ្រីមពណ៌ខ្មៅ សេរីឆ្នាំ2012 ភ្នំពេញ 1BG-1154 កំពុងជិះឌុបគ្នា ក្នុងទិសដៅ​ផ្ទុយគ្នា​ពីត្បូងទៅ​ជើង​យ៉ាងពេញទំហឹង បណ្តាលឲ្យខាងប្រុសបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្តង។ ចំណែកខាងស្រីជាគូដណ្តឹងរងរបួសធ្ងន់ដោយបាក់ឆ្អឹងត្រគៀកទាំងសងខាង​ត្រូវបានគេបញ្ជូនទៅសង្ក្រោះបន្ទាន់នៅ​មន្ទីរពេទ្យ​ពោ​២ ខេត្តបាត់ដំបងភ្លាមៗផងដែរ។​ ពិតណាស់ ក្រោយរូបថត១សន្លឹករបស់នាង បន្ទាប់ជួបគ្រោះ ត្រូវបានគេបង្ហោះនៅលើអាខោនរបស់នាងផ្ទាល់ ដើម្បីស្វែងរកសាច់ញាតិ ក្នុងនោះ គេក៏បានឃើញអ្នកលេងបណ្តាញមួយចំនួន បានខមិនប្រាប់ថា នាងបានស្លាប់តាមគូដណ្តឹងរបស់ផងដែរ ដោយបានបញ្ជាក់ថា សត្យា ស្លាប់ហើយ។

តែទោះយ៉ាងណា ព័ត៌មាននេះគឺមិនពិតនោះទេ ដោយអ្នកគ្រូ ឈួន សូណែ​ត​សត្យា នៅមានជីវិតនៅឡើយ តែកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវការសង្គ្រោះជីវិតយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ។ ក្នុងនោះ បើតាមអាខោនបងស្រីរបស់អ្នកគ្រូរងគ្រោះមានឈ្មោះ Chhaun Sovina នៅរសៀលថ្ងៃទី២ ខែកុម្ភៈ នេះ បានបង្ហោះបញ្ជាក់ឲ្យដឹងថា៖ «នាថ្ងៃទី៣១/០១/២០២២ ប្អូនស្រីរបស់ខ្ញុំ និងគូដណ្ដឹង បានជួបគ្រោះថ្នាក់ចរាចរណ៏ ដែលបណ្ដាលអោយគូដណ្ដឹងរបស់គាត់បាត់បង់ជីវិត ហើយគាត់ត្រូវសង្រ្គោះបន្ទាន់ ដោយសារគាត់មានបញ្ហាក្បាល និង ឆ្អឹងត្រគៀកធ្ងន់ធ្ងរ ត្រូវការព្យាបាលឲ្យបានទាន់ពេល ឲ្យគាត់រស់រានមានជីវិតមកវិញ តែស្របពេលនេះ យើងខ្ញុំខ្វះលទ្ធភាព នាងខ្ញុំមានតែម្រាមដៃដប់ សូមអំពាវនាវដល់សប្បុរសជន សូមមេត្តាជួយប្អូនស្រីដ៏កំសត់របស់ខ្ញុំផង។ ខ្វះតែ១០ថ្ងៃទៀតនាងរៀបការហើយ តែពេលនេះ…»។

ជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញបែបនេះ សប្បុរសជនជាច្រើនដែលមានក្តីអាណិតអាសូរ បានចូលរួមបាញ់លុយតាមកុង ABA យ៉ាងផុសផុល ហើយគ្រប់គ្នាសង្ឃឹមថា អ្នកគ្រូយ៉ា នឹងឆាប់ជាសះស្បើយឡើងវិញឆាប់ៗផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×