កសិករជប៉ុនបានប្រើប្រាស់សត្វទា ជំនួសការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដោយប្រលែងទាទាំងហ្វូងចូលក្នុងស្រែ ដើម្បីឲ្យពួកវាស៊ីសត្វល្អិតចង្រៃ និងស្មៅជាដើម ប៉ុន្តែវាមិនធ្វើឲ្យប៉ះពាល់ដល់ដើមស្រូវនោះទេ។
មិនត្រឹមតែស៊ីសត្វល្អិចង្រៃដែលអាចបំផ្លាញស្រូវនោះទេ វាថែមទាំងស៊ីគ្រាប់ស្មៅ ហើយនឹងធ្វើឲ្យក្នុងស្រែមិនសូវមានស្មៅដុះច្រើននៅរដូវក្រោយ។
ការដាំស្រូវដោយប្រើប្រាស់មធ្យោបាយបែបនេះ អាចធ្វើឲ្យដើមស្រូវមានភាពផ្សាំទៅនឹងខ្យល់ខ្លាំងព្រមទាំងអាកាសធាតុផងដែរ ហើយវាមិនចាំបាច់ឲ្យកសិករប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតផង។
អ្វីដែលជាបញ្ហាចោទតែមួយគត់នោះគឺ នៅពេលសត្វទាវាធំពេក វាអាចជាន់ដើមស្រូវ ដូច្នេះកសិករជប៉ុនមិនប្រើប្រាស់ទាដដែលនោះទេ គឺត្រូវប្រើទាថ្មីៗជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ថា ការដាំស្រូវដោយប្រើប្រាស់ទា ជួយសម្លាប់សត្វល្អិត និងស៊ីស្មៅនេះ មិនទាន់ត្រូវបានកសិករខ្មែរអនុវត្តនៅឡើយទេ វិធីសាស្ត្រនេះមានប្រើប្រាស់តែក្នុងប្រទេសចិន ថៃ កូរ៉េខាងត្បូងជប៉ុន និងអ៊ឺរ៉ងប៉ុណ្ណោះ៕ សុភ័ក្ត្រ