Saturday, May 30, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា ស្រីរ័ត្ន រំលេចស្នាដៃដឹកនាំរឿងកាន់តែច្រើន ខណៈដំណឹងចូលរោងការនៅបន្តស្ងប់ស្ងាត់

ភ្នំពេញ ៖ តារាសម្តែង និងជាអ្នកដឹកនាំរឿងវ័យក្មេងនាង ជា ស្រីរ័ត្ន មួយររយៈចុងក្រោយនេះនាងត្រូវបានគេដឹងថា បានបញ្ចេញស្នាដៃដឹកនាំរឿងថ្មីៗ ជាបន្តបន្ទាប់ ដែលរឿងទាំងអស់នោះ ក៏ទទយលបានការគាំទ្រពីអ្មកទស្សនាផងដែរ។

ស្នាដៃដឹកនាំរឿងរបស់នាង គឺជាប្រភេទភាពយន្តបុរាណ ដែលដកស្រង់ចេញពីរឿង ព្រេងបុរាណខ្មែរ និងបានចាក់ផ្សាយតាមររយៈស្ថានីយ៍ទូរទស្សន៍CTN ជាបន្តបន្ទាប់។

ត្បិតកំពុងជោគជ័យនៅលើវិថីនៃការដឹកនាំរឿងក៏ពិតមែន ប៉ុន្តែងាកមកមើលជីវិតស្នេហារបស់តារាស្រីរូបនេះ គឺនៅបន្តភាពស្ងាត់ជ្រងំ បើទោះបីជានាងបានភ្ជាប់ពាក្យ ជាមួយនឹងតារាប្រុសម្នាក់មកជាយូរហើយក្តី។

កន្លងគេនៅចាំថា ជា ស្រីរ័ត្ន ធ្លាប់បានលើកឡើងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា នាង បាន​សម្រេច​ផ្អឹប​រឿង​រៀប​ការ​មួយ​រយៈ ដើម្បី​ក្តោប​ក្តាប់​ទីផ្សារ​ការងារ​សិល្បៈ​ឲ្យ​បាន​ពេញដៃ ក្នុង​ពេល​ដែល​នាងបាន​និង​កំពុង​ដឹកនាំភាពយន្តថ្មីៗបន្ថែម។

តារា​សម្តែង​ដែល​បាន​ផ្តើម​ចេញពី​ការ​ប្រឡង​កម្មវិធី Freshie រដូវ​កាល​ទី​១១ ជាប់​ក្នុង​ចំណោម​១០​នាក់​រូប​នេះបញ្ជាក់ថា ដោយសារ​ការងារ​សិល្បៈ​ធ្លាក់​មក​ជា​បន្តបន្ទាប់ និង​បញ្ហា​មួយ​ចំនួន​ទៀត​នោះ ទើប ជា ស្រី រ័​ត្ន បាន​សម្រេច​ផ្អាក​គិត​ពី​ការ​រៀបចំ​មង្គលការ​មួយ​រយៈសិន ។

នាង​បញ្ជាក់​ថា នាង​បាន​សម្រេច​ភ្ជាប់ពាក្យ ​ជាមួយ​តារា​សម្តែង​ប្រុស​មួយ​រូប ក្រោយ​ពី​បាន​ស្គាល់​គ្នា​អស់​រយៈពេល​ប្រមាណ​ជា​៥​ឆ្នាំ​មកនេះ ហើយ​រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក​របស់​នាង​នា​ពេល​នេះ ក៏​មានការ​លាក់លៀម​ដែរ ពោល​គឺ​មានការ​ដឹង​លឺ​ច្រើន​នៅ​ក្នុង​សង្គម​សិល្បៈ និង​មានការ​ចុះ​ផ្សាយ​​តាម​បណ្តាញសារព័ត៌មាន​ជា​បន្តបន្ទាប់​ផង​ដែរ​។

ទោះជា​យ៉ាងណា បើ​តាម ជា ស្រី​រ័​ត្ន ថា មង្គលការ​នាង​កើតឡើង​នា​ពេល​ណា​នោះ នាង​នៅ​មិន​ទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ ដោយសារ​ក្នុង​រយៈពេល​នេះ​នាង​គិត​រឿង​ការងារ​សិល្បៈ​ជា​មុន​សិន ក្នុង​ពេល​ដែល​នាង​ក៏​ចង់​សម្រេច​គោលបំណង​ នៅ​ក្នុង​ការ​បើក​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន​មួយ​ផង​ដែរ​។

ជា ស្រី​រ័​ត្ន បាន​ឲ្យ​ដឹង​ទៀត​ថា នាង​បាន​ចូល​ប្រឡូក​សិល្បៈ​តាំងពី​ឆ្នាំ​២០១៦ ហើហើយតាំងពី​ចូល​សិល្បៈ​ដំបូង មក​ទល់​ពេល​នេះ គឺ​នាង​ថត​បាន​ប្រហែល​ជិត​១០​រឿង​រួច​ហើយ មានរឿង «​ចៅ​ប្រសារ​ក្លែងក្លាយ​» រឿង »​ចៅ​ធុង​ចៅ​សាញ់​~ រឿង «​អាទិត្យ​វង្សា ស៊ី​សូ​រិ​យាវ​ង្ស​» រឿង «​ទាយាទ​អសុរ​:» និង​រឿង «​បុប្ផា​ស្រុកស្រែ​»​។​ល​។

តារា​សម្តែង​ដែល​មាន​វ័យ​២៦​ឆ្នាំ​នាង ជា ស្រី​រ័​ត្ត បាន​កសាង​ទំនាក់ទំនង ​ក្រៅ​ឆាក​អស់​ជា​ច្រើន​ឆ្នាំ ​ជាមួយ​តារា​សម្តែង​លោក​ស្រេ​ន វុ​ធ​ថា ហើយ​នាក់​ទាំងពីរបាន​សម្រេច​ភ្ជាប់ពាក្យ​ ជាមួយ​គ្នា​យ៉ាង​មហោឡា​ឱ​ក​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×