Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ លោតទឹកស.ម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា សង្ស័យជំពាក់លុយគេជាង១ម៉ឺនដុល្លារ

spot_img

កំពង់ចាម ៖ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា ហេតុអ្វីប្អូនគិតខ្លីម្ល៉េះ? បន្សល់ទុកត្រឹមពាក្យសុំទោសមួយសន្លឹក តើឪពុកម្តាយប្អូនទទួលបាទ ឬទេ? នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៤ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រទះឃើញម៉ូតូ និងស្បែកជើងនៅលើស្ពានគីហ្សូណា សង្ស័យលោតទឹកស.ម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា នៅត្រង់ចំណុចចន្លោះបង្គោលទី០៩ និង ទី១០ ។

ក្រោយពីបានទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការជាមួយកម្លាំងគោលដៅ យាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ សមត្ថកិច្ចយើងបានឃើញមាន បន្សល់ទុកម៉ូតូ ១ គ្រឿង ម៉ាកអឹមអេសអិច ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CW- 3930 , ស្បែកជើងចំនួន ១គូ និង កាបូបលុយចំនួន ១ ពណ៌ត្នោត ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានធ្វើការត្រួតពិនិត្យ ក្នុងកាបូបលុយ មានបន្សល់ទុកសម្ភារៈមួយចំនួនដូចជា ៖ -អត្តសញ្ញាណប័ណ្ណ ១ សន្លឹក ឈ្មោះ ឆេង សុឃាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្ត កំពង់ចាម។ – ប័ណ្ណសម្គាល់យានយន្ត ( ម៉ូតូ) ផ្លាកលេខ ភ្នំពេញ 1BL – 6134 -កាតធនាគាវីង ១ សន្លឹក -លិខិតសុំទោស ១ សន្លឹក – ប្រាក់ចំនួន ៣២,៧០០រៀល។

ក្នុងលិខិតសុំទោសនោះ បុរសរូបនោះ បានរៀបរាប់ពីទុក្ខសោក និងសុំទោសដល់ប្រពន្ធកូន ឪពុកម្តាយ ជាពិសេសគឺជំពាក់លុយគេច្រើនណាស់ រហូតជាង១ម៉ឺនដុល្លារ ទើបសម្រេចបញ្ចប់ជីវិតបែបនេះ។

បច្ចុប្បន្នសម្ភារៈខាងលើ ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ និងទំនាក់ទំនងទៅមូលដ្ឋានស្រុក ផ្តល់ព័ត៌មាន ដើម្បីស្រាវជ្រាវ រកសាច់ញាតិផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×