Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​យី​ឌុប ដាច់​ហ្វ្រាំង​បុក​រះ រថយន្ត និង​ម៉ូតូ​៤​គ្រឿង កិន​ស្លាប់​ម្នាក់ និង​របួស​ម្នាក់​

spot_img

​​ភ្នំពេញ ​៖ រថយន្ត​យី​ឌុប​ដាច់​ហ្វ្រាំង​បុក​រះ រថយន្ត​២​គ្រឿង និង​ម៉ូតូ​២​គ្រឿង ហើយ​ជ្រុល​ទៅ​កិន​ស្ត្រី​ម្នាក់​ស្លាប់ និង​បុរស​ម្នាក់​រងរបួស នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច ផ្លូវជាតិ​លេខ​៣​កែង និង​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឌុ​ក ស្រី​លីន អាយុ​៤៥​ឆ្នាំ ស្លាប់​កន្លែងកើតហេតុ មាន​មុខរបរ​លក់ដូ​រ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​ទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាកធូ​ដេ ពណ៌​ឈាមក្រហម អត់​ស្លាក​លេខ​។ ចំណែក​ជនរងគ្រោះ ម្នាក់ទៀត ឈ្មោះ ជី​ម ប៊ុនហេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ របួសស្រាល ស្នាក់នៅ​ភូមិ​គោ​កមាស សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​គុប​ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AL-8665 ក្រោយ​កើតហេតុ ត្រូវបាន​បងប្អូន បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។ ដោយឡែក​រថយន្ត​រង​គ្រោះ​មាន​ពីរ​គ្រឿង គឺ​រថយន្តស្ទួច​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-8622 និង​រថយន្ដ​បា​ឡែន​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-3272 ។ រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ 3A-1033 អ្នកបើកបរ ឈ្មោះ សៅ សុ​ភី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ក្រោយ​កើតហេតុ ត្រូវបាន​នគរបាល​ច​រាចរណ៍​ឃាត់ខ្លួន​។ រថយន្ត​បង្ក​បាន​បើកបរ ពី​ទិសខាងកើត តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត ក្នុង​ល្បឿន​លឿន ឡើង​មក​កាន់ ផ្លូវជាតិ​លេខ​៣ លុះ​ពេល​មកដល់​កន្លែងកើតហេតុ រថយន្ត​បង្ក​ក៏​បាន​ដាច់​ហ្វ្រាំង​ជ្រុល​បុក​រះ រថយន្ត​ចំនួន​២​គ្រឿង និង​ម៉ូតូ​២​គ្រឿង និង​បាន​កិនស្រី្ត​ម្នាក់​ស្លាប់ នៅ​និង​កន្លែងកើតហេតុ និង​បុរស​ម្នាក់​រងរបួស​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×