Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២ អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន។

ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ (ចិន) ក៏នៅមាននៅឡើយ ដែលអាចបង្កើតបានជាការប្រសព្វមុខគ្នា រវាងធាតុក្តៅ-ត្រជាក់ (Convection) បណ្តាលឲ្យមានភ្លៀងឡូកាល់ (Local) ដោយអន្លើ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១) បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦°C , សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C, អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន។ ក្នុងនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើនជាង។

២) បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C , សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C, អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

៣) តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C , សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C , អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីមធ្យមទៅច្រើន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

×