Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​ជោគជ័យ ប៊ុ​ន ផាក រង​ព្យុះ​រិះគន់​ជាថ្មី ក្រោយ​បង្ហាញ​រូប​ដ៏​រ៉ូម៉ែ​ន​ទិ​ក តែ​ចិត្ត​មិន​ផ្អែម ហៅ​គូស្នេហ៍​ប្រៀប​ដូច​របស់​ប្រើ​បែបនេះ…

ប្រិយមិត្តជាច្រើនប្រាកដបានស្គាល់រួចហើយ គ្រូជោគជ័យឈ្មោះថា ប៊ុន រស្មី ហៅ ប៊ុន ផាក ដែលពេលពីកន្លងទៅនេះ បានផ្ទុះរឿងល្បីកក្រើកខ្លាំងតែម្តង ក្រោយមានឈ្មោះជាជនទី៣​ ឆក់យកប្រពន្ធគេ ដោយឥតអៀនខ្មាស ខណៈខ្លួនជាគ្រូតែងចេញទ្រឹស្តីអប់រំគេ តែបែរធ្វើមិនបាន ធ្វើឲ្យមហាជនម្នាក់ៗហួសចិត្តខ្លាំងតែម្តង។

តែយ៉ាងណាមិញ ក្រោយរឿងរ៉ាវគូស្នេហ៍ដែលខ្លួនដណ្តើម នាង ស៊ាន ធារី ត្រូវបានដោះស្រាយចប់សព្វគ្រប់ជាមួយអតីតមិត្តប្រុស លោក​ជា ចាន់តុលា រួច ឃើញថា លោក ប៊ុន ផាក ក៏ហាក់ស្ងប់ស្ងាត់ត្រូវមហាជនរិះគន់ រហូតមកទល់ពេលនេះ ពោលគឺក្រោយជួបព្យុះភ្លៀង ងើបមុខមិនចង់រួច។

ដោយឡែក ថ្មីៗនេះ គូស្នេហ៍លោក ប៊ុន ផាក និងនាង ស៊ាន ធារី បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ទៀតហើយ ខណៈស្ងាត់ៗ នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ គ្រូជោគជ័យ ប៊ុន ផាក បានបង្ហោះរូបភាពដ៏រ៉ូម៉ែនទិកនិងគ្នា តែភ្ជាប់ Caption ហាក់មិនសូវផ្អែមបែបនេះថា៖ «Official date with this one» នេះមានន័យជាភាសាខ្មែរថា «ណាត់ជួបជាផ្លូវការជាមួយមនុស្សម្នាក់នេះ»។

ពិតណាស់ អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញ Caption ក៏បានដាក់បែបនេះថា៖ «Officially date with this one ហេតុអ្វីទុកអូនជា this & that? ជារបស់មែន ហៅអោយស្នំបន្តិចមិនបាន អោយសក្តិសមនឹងកម្លំាងញើសឈាមដែលខំដណ្តើមមកផង បានទេ លោកឃូ, ហៅខាងស្រីអោយពិរោះតិចទៅ girlfriend អីចឹងទៅ this one ធ្វើដូចរបស់ប្រើប្រាស់, Official date ថ្ងៃហ្នឹង អ្នកណាអ្នកចេញលុយ ប្រហែលខាងស្រីទៀតហើយ, ផុសលើកណា ក៏ឃើញតែខាងស្រី ចាប់ថើបខាងប្រុសរហូត, ខាងស្រីជំនាញខាងបឺតនិងជញ្ជក់ អត់ព្រមដូរស្តាយសោះ…»។

លើសពីនេះ អ្នកលេងបណ្តាញសង្គមជាច្រើនទៀត ក៏បាននាំគ្នាជាន់បន្ថែមកប់ៗថា៖ «គូស្នេហ៍ល្បីបំផុត នៅចុងឆ្នាំ2021​ សូមជូនរឿង បុរសកំសត់ស្នេហ៍ប៉ះនឹងលោកគ្រូជោគជ័យ បំបែកបេះដូងស្មោះនារីជឿនលឿន, យករបស់គេមានផែនការម៉េចខ្លះលោកគ្រូ!?, ស្នេហាគេដូចរឿងឯងម្លេះ! ខំរកលុយឲ្យរៀនចង់ងាប់ ដល់ត្រើយទាត់ឯងចោល គ្មានជនណាថោកទាបជាងហ្នឹងទៀតទេ៖ លក្ខណៈមនុស្សអត់កំណើត ១ អត់ចេះខ្មាស, ធ្វើគ្រប់ដើម្បីលុយ ២ អត់ចេះឈឺចាប់, បោកការស្រឡាញ់គេ ៣ អត់ចេះដឹងគុណ, គេខំរកលុយចិញ្ចឹមឲ្យក្លាយជាDr. hahahhaha​,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×